គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសង្កែ បន្តបង្ក្រាបបទល្មើសនេសាទ នៅភូមិសាស្ត្រឃុំតាប៉ុន

បាត់ដំបង ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសង្កែ ដែលដឹកនាំដោយលោក គ្រឿម រដ្ឋា អភិបាលរងស្រុក តំណាងអោយលោក នាង ច័ន្ទថារ៉ា អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានបន្តចុះបង្ក្រាបបទល្មើសនេសាទនៅក្មុងភូមិសាស្ត្រឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

លោក គ្រឿម រដ្ឋា អភិបាលរងស្រុកសង្កែ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងរយះពេលពេញ០១ថ្ងៃ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចទីតាំង០២ផ្សេងគ្នា ស្ថិតក្នុងភូមិសាស្ត្រឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដោយប្រើកម្លាំងសរុបចំនួន ២៨នាក់ និងកាណូត០៨គ្រឿង។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានចុះទៅលើទីតាំងចំនួន០២ ក្នុងនោះមានចំណុចអង្តែន+ឡធ្យូង និងចំណុច អូរជ្រៃ+ចាក់អង្ករ ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានដកហូតឡុកចាប់ត្រីបានចំនួន ១៦គ្រឿង ,សាច់មងប្រវែង ១៥០០ម៉ែត្រ ,បង្គោលចំនួន ៦៥០ដើម និងប្រលែងកូនត្រីចំនួន ១៥គីឡូក្រាម ៕

ដោយ ៖ សាលី

CATEGORIES
Share This