ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនជាតិថៃម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់

បន្ទាយមានជ័យ ៖ ជនសង្ស័យជាជនជាតិថៃម្នាក់ ត្រវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាកាលពីថ្ងៃ២១ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ វ៉ាឈីរ៉ាវីត ហុងសិរិ (WACHIRAVIT HONGSIRI)  ហៅ វីត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិថៃ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួននៅវេលាម៉ោង១៨និង០០នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ និងបានឆែកខ្លួន រកឃើញវត្ថុតាងគ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា (ICE) ចំនួន ០១កូនថង់កិប ទម្ងន់ ១,៣០ក្រាម, គ្រឿងញៀនប្រភេទម្ស៉ៅសថ្លា (កេតាមីន) ចំនួន ០១ថង់កិប ទម្ងន់ ១,១០ក្រាម, និងបានដកហូត ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាកiPhone12 Pron Max ពណ៌ទឹកមាស) ។

ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

CATEGORIES
Share This