ប្រតិភូសារព័ត៌មាន ខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព ឧបាសិកា នូ ម៉ាឡា ត្រូវម្តាយបង្កើតរបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ

គណៈប្រតិភូសារព័ត៌មាន ខេត្តបន្ទាយមានជ័យ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា​ នូ​ ម៉ាឡា​ ដែលត្រូវជាម្ដាយបង្កើត​ ឯកឧត្តម​ អ៊ុំរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៨​ ខែតុលា ឆ្នាំ២០២៤​ ដោយការអញ្ជើញចូល គោរពវិញ្ញាណក្ខន្ធស្ថិតនៅក្នុងភូមិនាងកេត​ ឃុំឫស្សីក្រោក​ ស្រុកមង្គលបុរី ។

គណៈប្រតិភូដែលបានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធនារសៀលថ្ងៃទី១៨​ នេះដឹកនាំដោយលោក អោម ឡាយុំ និងលោក អេម ពៅ អ្នកសារព័ត៌មានប្រចាំខេត្តបន្ទាយមានជ័យ ។

ក្រៅពីប្រតិភូសារព័ត៌មាន ប្រចាំខេត្តបន្ទាយមានជ័យ នៅមានប្រតិភូមិក្រសួងមន្ទីរស្ថាប័ណ្ណររដ្ឋ និងឯកជន ពីថ្នាក់ជាតិដល់ថ្នាក់ឃុំ ។

ក្នុងនាមជាក្រុមគ្រួសារសព ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ សម្ដែងនូវកតញ្ញុតាធម៌ និងដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ​ ឯកឧត្តម លោកជំទាវ​ អស់លោក​ លោកស្រី កងកម្លាំងប្រដាប់អាវុធ អង្គការ ដែលបានចូលរួមរំលែកមរណៈទុក្ខនិងគោរពវិញ្ញាណក្ខន្ធសពឧបាសិកានូ​ ម៉ាឡា​ ក្នុងឱកាសនេះ​ យើងខ្ញុំទាំងអស់គ្នា​ ពុំអាចបំភ្លេចបាននូវសមានចិត្ត គុណូបការៈ ដ៏ខ្ពង់ខ្ពស់​ថ្លៃថ្លាទាំងនេះ បាននោះឡើយ ៕

CATEGORIES
Share This