លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចូលរួមគោរពវិញ្ញាណក្ខន្ធ  ឧបាសិកា នូ ម៉ាឡា

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទជាច្រើនរូប អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ  ឧបាសិកា នូ ម៉ាឡា ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ នៅគេហដ្ឋាននៃសពក្នុង ភូមិនាងកេត ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ឧបាសិកា នូ ម៉ាឡា ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ បានទទួលមរណៈភាព នៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ នឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០១ និង១១នាទីរំលងអធ្រាតក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ។

ចំពោះការបាត់បង់ ឧបាសិកា នូ ម៉ាឡា ដែលជាការបាត់បង់ម្តាយ ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ សម្រាប់បងប្អូន កូនចៅ និងញាតិ មិត្តជិតឆ្ងាយ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមសម្តែង នូវសមានចិត្តក្រៀមក្រំ ចូលរួមរំលែកមរណទុក្ខដោយក្តីសោកស្តាយ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យ ព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់  ឧបាសិកា នូ ម៉ាឡា សូមចាប់បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

CATEGORIES
Share This