បួសជាព្រះសង្ឃបានបីថ្ងៃ ធ្វើអត្តឃាត ចងកនឹងដើមស្វាយ ក្នុងស្រុកអូរជ្រៅ
បន្ទាយមានជ័យ ៖ មានជំងឺប្រចាំកាយព្រះសង្ឃដែលទើបតែបួសបានបីថ្ងៃ សម្រេចចិត្តចង.ក ធ្វើអត្តឃាតខ្លួនឯងនៅដើមស្វាយ បង្កការភ្ញាក់ផ្អើល កាលពីនៅវេលាម៉ោង១១និង២៦នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។
បើតាមគ្រួសារសពបានឲ្យដឹងថា សាកសពមានឈ្មោះ ប៊ូន យូន ភេទប្រុស អាយុ ៦៩ឆ្នាំ ជនជាតិខ្មែរបានបួសជាព្រះសង្ឃនៅវត្តជ្រៃឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានរយ:ពេល៣ថ្ងៃ ហើយលោកមានជម្ងឺប្រចាំកាយ រហូតដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានមកលេងអតីតប្រពន្ឋនិងកូន ចៅ ពេលនោះជនរងគ្រោះជាព្រះសង្ឃបានអង្គុយលើគ្រែមួយសន្ទុះ ក្រោយមកលោកក៏បាននិមន្តទៅខាងក្រោយផ្ទះ។ ដោយប្រពន្ធបាត់យូរពេក ក៏បានប្រាប់ចៅអោយទៅមើលលោកតា បន្ទាប់មកស្រាប់តែចៅរត់មកប្រាប់វិញថា លោកតាដួលអោបដើមស្វាយ ពេលនោះក៏បាននាំគ្នាដើរទៅមើលក៏បានឃើញព្រះសង្ឃដែលជាអតីតប្តីរបស់ខ្លួនបានចង.កសម្លាប់ខ្លួនឯងស្លាប់បាត់ទៅហើយ។
ក្រោយមកក៏បានរាយការណ៍ជូនដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យនឹងធ្វើកោសល្យវិច្ច័យដងខ្លួន និងអវៈយវៈ មិនឃើញមានស្លាកស្នាមអ្វីទេ។
ក្រោយពីការត្រួតពិនិត្យកន្លែងកើតហេតុ និងលើខ្លួនប្រាណសាកសព រួចមកគណៈកម្មាធិការនិងគ្រូពេទ្យបានសន្និដ្ឋានថា សាកសពពិតជាស្លាប់ដោយអំពើអត្តឃាតចង.ក សម្លាប់ខ្លួនឯងពិតប្រាកដ មិនពាក់ព័ន្ធនឹងអំពើឃាតកម្មទេ។ ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច្ច័យរួចសាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕