សំណង់រឹងមាំមួយកន្លែង រងការរិះគន់ថា បានសាងសង់រំលោភ ចំណីស្ទឹងសង្កែ

បាត់ដំបង ៖ ទីតាំងសំណង់រឹងមាំមួយកន្លែង រងការរិះគន់ពីប្រជាពលរដ្ឋថា បាននិងកំពុងសាងសង់រំលោភលើដីចំណីស្ទឹងសង្កែ ។

ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា ទីតាំងសំណង់រឹងមាំមួយកន្លែង នៅចំណុចខាងជើងស្ពានយោលកំពង់ពិល ស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង បាននិងកំពុងសាងសង់រំលោភលើដីចំណីស្ទឹងសង្កែ យ៉ាងអាណាធិបតេយ្យដោយមិនមានការទប់ស្កាត់ឬហាមឃាត់ពីអាជ្ញាធរឡើយ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ លោក សុខ ឈឿក ចៅសង្កាត់វត្តគរ បានលើកឡើងបញ្ជាក់អោយក្រុមអ្នកសារព័ត៌មានយើងដឹងនៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះថា លោកដឹងតើ ហើយគ្មាននរណាអនុញ្ញាតទេ តែគេធ្វើដើម្បីការពារផលប្រយោយជន៍គេអោយគេធ្វើទៅ ហើយថ្ងៃណារដ្ឋអោយរើក៏រើទៅ តែរឿងអនុញ្ញាតគ្មាននរណាអនុញ្ញាតទេ ព្រោះជាដីចំណីស្ទឹង ហើយគេធ្វើដីចំណីស្ទឹងមួយគំនរលោកឯងមិនទៅដេញអោយអស់ទៅលោកថែមលុយអោយទៀត ព្រោះគ្មាននរណាចង់អោយមានសំណង់នៅមាត់ស្ទឹងនោះទេ។

លោកបញ្ជាក់បន្តថា បើចង់ចាក់ផ្សាយ ចាក់ផ្សាយរឿងគ្រឿងញៀនផង ព្រោះគ្រឿងញៀនមានពេញទឹកពេញដី មានគ្រប់ទីកន្លែង គ្រប់ភូមិទាំងអស់ ហើយលោកធ្លាប់អោយមុខសញ្ញាទៅហើយមិនឃើញធ្វើមិនឃើញអី មិនចាត់ចែងមិនធ្វើអី ព្រោះគ្រឿងញៀនមិនមែនសមត្ថកិច្ចយើងឯណា ហើយការសាងសង់រំលោភលើចំណីស្ទឹងវិញ រដ្ឋបាលណាក៏គេដឹងដែរ លោកឯងមិនមើលអាកាច់បត់នោះកើតផ្ទះកើតអី មេធាវីផងផ្ទះត្រង់ហ្នឹងខ្វាក់ភ្នែកក៏មិនមើល។

ចំណែកលោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ផងដែរថា រឿងនិងលោកនូវមិនទាន់ទទួលបានព័ត៌មាននៅឡើយទេ ហើយលោកនឹងអោយក្រុមការងាររបស់លោកចុះទៅមើល ៕

ដោយ ៖ សាលី

CATEGORIES
Share This