យុវជនម្នាក់រងបួសបាក់ជើងម្ខាងក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងPassApp

យុវជនម្នាក់រងបួសបាក់ជើងម្ខាងក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងPassApp (ខេត្តបាត់ដំបង) យុវជន០១នាក់បានរងរបួសធ្ងន់(បាក់ជើងម្ខាង)ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ១១និង២៩នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្លូវបំបែកមួយកន្លែង ស្ថិតក្នុងភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងគេឃើញម៉ូតូ PassApp ពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1HW-8664បើកបរដោយបុរស០១នាក់ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេង ភ្លាមនោះក៏មានម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AJ-0429 បើកបរដោយយុវជន០១នាក់ទិសដៅពីកើតទៅលិច ហើយបានជ្រុលចង្កូតទៅបុកម៉ូតូ PassApp ពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់បាក់ជើងម្ខាង ចំណែកម៉ូតូខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ។ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។

CATEGORIES
Share This