ឯកឧត្តម ជា សុមេធី អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិ ជំនួយសង្គមខេត្តបាត់ដំបង និងសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរ ស.អ.យ មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តបាត់ដំបង

បាត់ដំបង ៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបាត់ដំបង បានរៀបចំប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបង និងសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរ ស.អ.យ មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងគណៈប្រតិភូអមដំណើរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អុយ រឺ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកំលាំងទាំងបីប្រភេទផងដែរ។

នាឱកាសនេះ លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង បានឡើងរាយការណ៍អំពីស្ថានភាព និងលទ្ធផលការងារនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបង សម្រេចបានក្នុងរយៈពេល ៨ ខែកន្លងមករួមមាន!
មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបងមានមន្ត្រីក្របខ័ណ្ឌសរុបចំនួន ៩១ នាក់ ស្ត្រី៣១នាក់ មន្ត្រីជាប់កិច្ចសន្យាចំនួន៤១នាក់ ដឹកនាំដោយប្រធាន០១រូប និងអនុប្រធានចំនួន០២រូប ជនវិបល្លាសស្មារតីចំនួន១៥៨នាក់ ស្រី៦៧នាក់ ជនអនាថាគ្មានទីពឹងចំនួន៣៤៦នាក់ ស្រី១២៨នាក់ ,បានផ្តល់សេវាសង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះ និងងាយរងគ្រោះ សរុបមានចំនួន៦៨០គ្រួសារ ស្ថិតនៅស្រុកមោងឫស្សី និងស្រុកសំឡូត ,បានសាងសង់ផ្ទះចំនួន ៣ ខ្នងជូនដល់គ្រួសារក្រីក្រ នៅស្រុកថ្មគោល ស្រុកសង្កែ និងក្រុងបាត់ដំបង , បានរៀបចំទុកដាក់កុមារដែលឪពុកម្តាយបោះបង់ ចំនួន ៣៨ នាក់ ស្រី១៥ នាក់ និងបានទុកដាក់កុមារក្នុងគ្រួសារស្មុំចំនួន ៤ នាក់ ស្រី ៣ នាក់(មានដីការសម្រេចពីតុលាការ) និងសមាហរណកម្មទៅរស់នៅជាមួយគ្រួសារវិញចំនួន ១៣ នាក់ ស្រី ៧នាក់ ,មានមណ្ឌលថែទាំកុមារចំនួន ១៦ កន្លែង មានកុមារសរុបចំនួន ៨២៥ នាក់ ស្រី ៤៩២ នាក់ ។

លោកប្រធានមន្ទីរបានបន្ថែមថា! បញ្ហាប្រឈមមិនទាន់មានកញ្ចប់ថវិកាគាំទ្រដំណើរការគ្រប់គ្រងករណីកុមារកំព្រារស់នៅក្នុងគ្រួសារធម៌ ,និងការធ្វើសមារណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្សនិងអំពើអាជីវកម្មផ្លូវភេទនៅឡើយ ,មជ្ឈមណ្ឌលសុំចតសង្គមកិច្ចស្ថិតនៅភូមិអន្លង់វិលនៅមិនទាន់បានទទួលបាននូវថវិការដ្ឋសម្រាប់ផ្តល់របបអាហារ និងសម្ភារៈជូនដល់ជនអនាថានៅឡើយ ,និងសំណូមពរសុំឲ្យឯកឧត្តមជួយអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមមួយចំនួន ,ស្មើសុំជួយជំរុញឲ្យមានបញ្ចប់ថវិការរដ្ឋសម្រាប់គាំទ្រដល់ដំណើរការមជ្ឈមណ្ឌលសុំចតសង្គមកិច្ច ,ស្នើសុំកាត់ដីទំហំ 5460 ម៉ែត្រក្រឡាចេញពីចេញពីផ្ទៃដី១៣៩៦៥ម៉ែត្រក្ឡានៅជាប់មន្ទីរដើម្បីប្រើប្រាស់ជាបរិវេណមន្ទីរ និងសម្រាប់រៀបចំកម្មវិធីផ្សេងៗ ,ស្នើសុំជួយអន្តរាគមន៍ផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនៈវត្ថុនៅទីតាំងដីរបស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មអ្នកជំងឺខួរឆ្អឹងខ្នងដែលបានធ្វើអនុប្រយោគប្ដូរចំណាត់ថ្នាក់ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ,ស្នើសុំបង្កើតមជ្ឈមណ្ឌលស្ដារយុវនីតិសម្បទាថ្នាក់តំបន់នៅខេត្តបាត់ដំបង ។

ក្នុងនោះដែរ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងនាមថ្នាក់ដឹកនាំក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមពិតជាមានសេចក្តីសោមន្សរីករាយ ដែលបានចូលរួមក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបង និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការខេត្តបាត់ដំបង នាឱកាសដ៏សែនមនោរម្យនាពេលនេះ និងបានចូលរួមអបអរសាទរជាមួយលោក លោកស្រី ដែលទើបទទួលបានការតែងតាំងថ្មី ជាប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំ នៃសាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបង និងបានធ្វើពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការនាពេលនេះ ដើម្បីដឹកនាំការងារបន្តបំពេញតួនាទីជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជាតិជំនួយសង្គម ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង។ ការទទួលភារកិច្ចថ្មីនេះ គឺជាការជួយរែកពុននូវកិច្ចការសំខាន់ៗដែលក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងពុះពារសម្រេចឱ្យបានស្របតាមតួនាទីភារកិច្ចរបស់ក្រសួង កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលណែនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ៖ សាលី

CATEGORIES
Share This