ផ្ទុះសេទូទឹកកក បណ្តាលអោយឆេះផ្ទះ និង សម្ភារៈ ខូចខាតគិតជាទឹកប្រាក់ ប្រហែល៥០០០ដុល្លារ

បាត់ដំបង ៖ ផ្ទុះសេទូទឹកកក បង្កជាអគ្គិភ័យឆាបឆេះផ្ទះ០១ខ្នង នៅវេលាម៉ោង២១និង១០នាទី ថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៤ នៅចំណុចក្រុមទី១៨ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ករណីអគ្គិភ័យខាងលើនេះដែរបណ្ដាលអោយឆេះខូចខាតសម្ភារៈមួយចំនួនរួមមាន ៖ ទូទឹកកក០១គ្រឿង ,ទូកញ្ចក់ចំនួន០២ រួមជាមួយអីវ៉ាន់ចាប់ហួយមួយចំនួន គិតជាទឹកប្រាក់អស់ប្រហែល ៥០០០ដុល្លា(ប្រាំពាន់ដុល្លា)ដែលមានម្ចាស់ផ្ទះឈ្មោះ ជួន សាវឿន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះដែរសមត្ថកិច្ចជំនាញមិនបានចេញរថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍ពន្លត់នោះទេដោយសារទទួលបានដំណឹងយឺត ៕

ដោយ ៖ សាលី

CATEGORIES
Share This