លោក ក្រូច ប៊ុនគីម មន្ត្រីយោធាពាក់សក្តិ៣ ត្រូវបានសាលាដំបូងខេត្តព្រះវិហារសម្រេចឃុំខ្លួន ពាក់ព័ន្ធកាប់រុករៀនទន្ទ្រានដីសហគមន៍

ព្រះវិហារ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ បានសម្រេចឃុំខ្លួនជនជាប់ចោទឈ្មោះ ក្រូច ប៊ុនគីម ហើយកាលពីនៅថ្ងៃទី ២៨ខែសីហាឆ្នាំ ២០២៤ កន្លងមក យោងតាមដីកាសម្រេចឲ្យឃុំខ្លួន នៅពន្ធនាគារខេត្តព្រះវិហារ។

បើយោងតាមតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានឱ្យដឹងអ្នកព័ត៌មានយើងថា សាលាដំបូងខេត្តព្រះវិហារ បានសម្រេចចោទប្រកាន់ឈ្មោះលោក ក្រូច ប៊ុនគីម ជាមន្ត្រីដឺបេម្នាក់​នេះ ពីបទកាន់កាប់ដីព្រៃឈួសឆាយ និងលក់ទ្រព្យសម្បត្តិ​សាធារណៈដោយខុសច្បាប់។យោងតាមមាត្រា ៩៧កថាខណ្ឌមួយចំណុច ៦នៃច្បាប់ព្រៃឈើ និងមាត្រា ២៥៩នៃភូមិបាល។

គួរម្លឹងផងដែរថា តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា ដីនៅចំណុចព្រៃម្លោង ស្ថិតនៅក្នុងភូមិក្តាក់ ឃុំភ្នំត្បែង ស្រុកគូលែន ត្រូវឈ្មោះ ក្រូច ប៊ុន គីម ជាមន្ត្រីយោធា ដឺបេពាក់សក្តិ៣ នៅភូមិភាគ៤ម្នាក់ ​បានប្រើប្រាស់គ្រឿងចក្រ កាប់រុករៀនទន្ទ្រានដីសហគមន៍​ជាច្រើន​ហិកតា ដើម្បីយកទៅលក់បន្តឲ្យទៅឈ្មោះ ហៀត អុល និងឈ្មោះគៀង។

តាមការបញ្ជាក់របស់ឈ្មោះ ហៀត អុល បានឲ្យដឹងថា ដីនៅចំណុចព្រៃម្លោង ក្នុងភូមិក្ដាក់ឃុំភ្នំត្បែងស្រុកគូលែនគាត់ពិតជាបានទិញពីឈ្មោះ ក្រូច ប៊ុន គីមពិតប្រាកដមែន។ដីដែលគាត់ទិញនោះមានចំនួន ៦ ហិកតាកន្លះ ក្នុងមួយហិកតាគាត់​បានទិញតម្លៃ ១៣០០ដុល្លារ។

លោកបានបន្តទៀតថា ការទិញលក់នេះ មានលិខិតទិញលក់ផ្ដិតមេដៃភាគីទាំងសង្ខារ។គាត់បានបន្តទៀតថា លោក ក្រូច ប៊ុន គីមសន្យា និងកាត់ប្លង់ជូនលោក។បើយោងតាមការបញ្ជាក់របស់ម្ចាស់ដីអ្នកទៀតឈ្មោះ លោក គៀង បានឱ្យដឹងថា ដីនៅចំណុចខាងលើគាត់ក៏បានទិញពីឈ្មោះ ក្រូច ប៊ុន គីម ជាមន្ត្រីដឺបេម្នាក់នេះដែរ។ លោកក៏បានបន្តទៀតថា ដីដែលលោកទិញ​មានចំនួន ៧ហិកតាក្នុងមួយហិកតាមានតម្លៃ ១៥០០ដុល្លារហើយធនាវ៉ៃព្រៃមួយស្អាតឱ្យ។

បើតាមលោក យឹម ប៊ុនថេន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកគូលែន បានដឹកនាំកម្លាំង​មន្ត្រី​សហគមន៍​ព្រៃម្លោងចុះត្រួតពិនិត្យចុចយាមការនៅចំណុចដីខាងលើ លោកក៏បានបញ្ជាក់ទៀតថា ដីនៅចំណុចព្រៃម្លោងស្ថិតនៅ ភូមិក្តាក់ ឃុំភ្នំត្បែងស្រុកគូលែន ពិតជាដីនៅក្នុងដែនព្រៃសហគមន៍​ព្រៃម្លោងពិតប្រាកដមែន៕

CATEGORIES
Share This