សាកសពបុរសម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញអណ្តែតទឹកស្ទឹងដងទង់ ក្នុងស្រុកសំឡូត

បាត់ដំបង ៖ សាកសពបុរសម្នាក់ ដែលសង្ស័យថា ជាជនជាតិចិន ត្រូវបានពលរដ្ឋប្រទះឃើញ អណ្តែតទឹកស្ទឹងដងទង់ តែមិនទាន់ស្គាល់សាវតារបាននៅឡើយ ។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅ​ក្នុងស្ទឹងដងទង់ចម្ងាយ២០០ម៉ែត្រ ផ្នែកខាងក្រោមស្ពានដងទង់ ស្ថិតក្នុងក្រុមទី១២ ភូមិស្រែស្ដៅ ឃុំមានជ័យ ស្រុកសំឡូត ខេតខេត្តបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់ថា សាកសពដែលពលរដ្ឋប្រទះឃើញខាងលើ នៅមិនទាន់ស្គាល់អត្តសញ្ញាណ​នៅឡើយទេ តែបើតាមការសន្និដ្ឋាន ជាជនជាតិចិន ហើយរហូតមកដល់ពេលនេះ សាកសពត្រូវបានយកទៅរក្សាទុក នៅវត្តផ្លូវមាស ដើម្បីរងចាំមន្ត្រីជំនាញមកធ្វើកោសល្យវិច័យ នៅថ្ងៃស្អែកបន្ត ៕

ដោយ ៖ សាលី

CATEGORIES
Share This