ជនជាតិវៀតណាម ០២នាក់ ត្រូវបានឃាត់ខ្លួនខណៈកំពុង ទន្រ្ទានកាប់ព្រៃលិចទឹក

បាត់ដំបង ៖ ជនសង្ស័យជាជនជាតិវៀតណាម ចំនួន០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកឯកភ្នំសហការជាមួយកម្លាំងមន្រ្តីឧទ្យានុរក្ស ប្រចាំការនៅតំបន់រ៉ាមសារព្រែកទាល់ និងស្នាក់ការមណ្ឌល៥ប្រចាំទិសទន្លេសាប ធ្វើការល្បាតនិងឃាត់ខ្លួនភ្លាមៗនៅវេលាម៉ោង ១០និង០០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅចំណុចពាមព្រះដើមឈើ ស្ថិតក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ខណៈដែលពួកគេកំពុងទន្រ្ទានកាប់ព្រៃលិចទឹកដាក់ក្រស៊ុម ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនមាន ៖ ១-ឈ្មោះ វៀង ដឹកង៉ា ភេទប្រុស អាយុ៣៣ឆ្នាំ។ ២-ឈ្មោះ ថាំង វង្សយូវ ភេទប្រុស អាយុ១៦ឆ្នំា ទាំងពីរនាក់រស់នៅភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ជាមួយវត្ថុតាងដកហូតរួមមាន ៖ កាណូតស្មាច់ចំនួន ០១គ្រឿង និងមែកឈើចងជាក្រស៊ុមចំនួន១៦ដុំ ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កំពុងត្រូវបានជំនាញសាកសួរ ដើម្បីអនុវត្តបន្តទៅតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This