គ្រោះថ្នាក់ចរាចរ រថយន្តក្បួនប្រតិភូ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បុកជាមួយរថយន្តបែនដឹកដី នៅក្រុងសិរីសោភ័ណ បង្ករបួស២នាក់

បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចររថយន្ត ក្នុងក្បួនប្រតិភូរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន បានបុកជាមួយរថយន្តបែនដឹកដី នៅក្រុងសិរីសោភ័ណ បណ្តាលអោយរបួស២នាក់ ដោយក្នុងនោះម្នាក់ ជាពិធីការរបស់ឯកឧត្តមរដ្ឋមន្រ្តី ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង៣៦នាទី រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ៥៦ ចំណុចខាងត្បូងសាលាក្រុងសិរីសោភ័ណ ជាង៣០០ម៉ែត្រ ក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

បើតាមសាក្សី ឃើញហេតុការណ៍ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមការងារក្នុងក្បួន នាំយកទៅសង្រ្គោះបន្ទាន់ នីមន្ទីពេទ្យ ៕

CATEGORIES
Share This