កងពលតូចថ្មើជើងលេខ៥១ បានត្រៀមខ្លួនរួចជាស្រេច និងប្ដេជ្ញាការពារ និងប្រឆាំងដាច់ខាតនូវការប៉ុនប៉ងប្រមូលផ្ដុំ បាតុកម្មហិង្សា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើជើងលេខ៥១បានមានប្រសាសន៍ថា កងកម្លាំងកងពលតូចថ្មើជើងលេខ៥១ បានត្រៀមខ្លួនរួចជាស្រេច និងប្ដេជ្ញាការពារ និងប្រឆាំងដាច់ខាតនូវការប៉ុនប៉ងប្រមូលផ្ដុំ បាតុកម្មហិង្សា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយសារតែមានការញុះញង់ពីជនអគតិមួយក្តាប់តូចនៅក្រៅប្រទេស ដេីម្បីតែផលប្រយោជន៍ខ្លួនឯង លាបពណ៌លេីរាជរដ្ឋាភិបាល បំផុសព័ត៌មានមិនពិតធ្វើឱ្យមានការភាន់ច្រឡំ លេីតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា -ឡាវ-វៀតណាម (CLV-DTA)។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បន្តថា ក្នុងនាមជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ក៏បានរៀបចំរួចជាស្រេចដេីម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ កម្លាំងត្រៀម២៤លេី២៤ម៉ោង និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព បង្ក្រាប រាល់បទល្មេីសផ្សេងៗកុំឱ្យកេីតមាននៅក្នុងមូលដ្ឋាន ដូចជា ក្មេងៗទំនេីង ល្បែងស៊ីសង គ្រឿង ញៀនជាដេីម ប្តេជ្ញា បង្ក្រាបដោយគ្មានការលេីកលែងឡេីយ៕ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយសារតែមានការញុះញង់ពីជនអគតិមួយក្តាប់តូចនៅក្រៅប្រទេស ដេីម្បីតែផលប្រយោជន៍ខ្លួនឯង លាបពណ៌លេីរាជរដ្ឋាភិបាល បំផុសព័ត៌មានមិនពិតធ្វើឱ្យមានការភាន់ច្រឡំ លេីតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា -ឡាវ-វៀតណាម (DTA)។
ជាមួយគ្នានោះក្នុងនាមកងកម្លាំង ក៏បានរៀបចំរួចជាស្រេចកម្លាំងអន្តរាគមន៍ ដេីម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ កម្លាំងត្រៀម២៤លេី២៤ម៉ោង និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព បង្ក្រាប រាល់បទល្មេីសផ្សេងៗកុំឱ្យកេីតមាននៅក្នុងមូលដ្ឋាន ដូចជា ក្មេងៗទំនេីង ល្បែងស៊ីសង គ្រឿង ញៀនជាដេីម ប្តេជ្ញា បង្ក្រាបដោយគ្មានការលេីកលែងឡេីយ៕
ដោយ ៖ ជា ថន