ផ្ទុះមីនតោន បណ្តាលអោយបុរសម្នាក់ ស្លាប់ភ្លាមៗ

បាត់ដំបង ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗខណៈកំពុងបើកត្រាក់ទ័រ ភ្ជួរដីស្រែប៉ះត្រូវមីនតោន បណ្តាលអោយផ្ទុះឡើង នៅវេលាម៉ោង ១៥និង៥០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ វ៉ាត សាវុន ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីស្រែអោយគេ មានទីលំនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This