មន្ត្រីរាជការ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង សូមគាំទ្រពេញទំហឹង នូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV-DTA
បាត់ដំបង ៖ មន្ត្រីរាជការនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានសម្តែងការគាំទ្រពេញទំហឹងនូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV-DTA និងធ្វើការថ្កោលទោសចំពោះជនអគតិមួយចំនួនដែលបានបង្កើតព័ត៌មានធ្វើអោយផ្ទុយពីការបង្កើតតំបន់អភិវឌ្ឍន៍នេះ។
ជាមួយគ្នានេះ ឯកឧត្តម ព្រួញ រិទ្ធថា បានលើកឡើងថា បន្ទាប់ពីបង្កើតតំបន់អភិវឌ្ឍន៍នេះប្រជាពលរដ្ឋដែលនៅតំបន់នោះនិងមានជីវិតប្រសើរឡើង ព្រោះការបង្កើតតំបន់អភិវឌ្ឍន៍នេះ ប្រជាពលរដ្ឋយើងអាចមានទំនាក់ទំនង ពាក់ព័ន្ធនិងព្រំដែនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនិងអាចមានភាពរីកចម្រើន។
ឯកឧត្តមបន្តថា ក្នុងនាមប្រជាពលរដ្ឋមួយរូប ក៏ដូចជាមន្ត្រីកិច្ចសន្យា មន្ត្រីបុគ្គលិកទាំងអស់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស កុំអោយមានការជឿតាមការញុះញង់តាមជនអគតិមួយចំនួនដែលបានបំភ្លៃព័ត៌មានពិសេសអ្នកនៅក្រៅស្រុកដើម្បីអោយប្រទេសយើងបង្កអសន្តិសុខ ដូច្នេះក្នុងនាមយើងជាមន្ត្រីរាជការ បើសិនជាយើងចូលរួមសហការ ឥឡូវយើងមានច្បាប់មួយ ចំពោះមន្ត្រីរាជការគឺមានទោសយ៉ាងធ្ងន់ធ្ងរ រហូតបណ្តេញចេញពីក្របខណ្ឌ ដូច្នេះសូមអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសមន្ត្រីរាជការយើងសូមចូលរួមគាំទ្រយ៉ាងពេញទំហឹង ពិសេសក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លោកមិនអាចអោយប្រទេសមួយមកកាត់យកទឹកដីយើងបានទេ ព្រោះថ្នាក់ដឹកនាំមួយគឺតែងតែគិតគូរការពារបូរណភាពទឹកដីដូចដែលសម្ដេចតេជោបានមានប្រសាសន៍លើកឡើងថា មួយមីលីម៉ែត្រក៏យើងមិនត្រូវការរបស់គេ ហើយក៏យើងមិនត្រូវការអោយគេមកយករបស់យើង ៕
ដោយ ៖ សាលី