សមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង ចូលរួមដាំកូនឈើប្រណិតចំនួន៥០០ដើម ជាមួយរដ្ឋបាលស្រុកបាណន់

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ សមាគមសាព័ត៌មានសុក្រឹកសាខាខេត្តបាត់ដំបង ដែលមានលោក សុីម វិសាល ជាប្រធាន និងក្រុមការងារ បាននាំយកទឹកសុទ្ធចំនួន២០យួ ទៅចូលរួមជាមួយរដ្ឋបាលស្រុកបាណន់ និងក្រុមការងារ១០០រាត្រី ដើម្បីដាំកូនឈើប្រណិតចំនួន ៥០០ដើម នៅក្នុងបរិវេណសាលាបឋមសិក្សាទួលអណ្តែត ស្ថិតក្នុងភូមិដូង ឃុំ ចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមប្រធានបទ (កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន)។

នាឱកាសនោះ បន្ទាប់ពីលោក សុីម វិសាល ប្រធានសមាគមសាខាខេត្ត និងលោក ឈាង ផល្លា ប្រធានក្រុមការងារ១០០រាត្រីខេត្ត ឡើងមានចំណាប់អារម្មណ៍បង្ហាញដល់អង្គពិធីរួចមក លោក សំ ចន្ថា អភិបាលរងស្រុកបាណន់ បានមានប្រសាសន៍ថ្លែងអំណរគុណទៅដល់ប្រធានសមាគមសារព័ត៌មានទាំងអស់ដែលបានទំនាក់ទំនងយកកូនឈើមកដាំនាពេលនេះ ដោយកន្លងមកខាងស្រុកបាណន់យើងនេះមានភ័ព្វសំណាង បានសម្តេចព្រះនរោត្តមសីហមុនី លោកបានយាងមកដាំម្តងហើយក្នុងអំឡុងឆ្នាំ២០២២កន្លងទៅ។

លោកអភិបាលរងស្រុកបន្តថា ថ្មីៗនេះក្រោមកាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង លោកបានដាក់ផែនការគ្រប់ក្រុងស្រុកទាំងអស់ ទីមួយរៀបចំសណ្តាប់ធ្នាប់ បន្ទាប់មកការដាំកូនឈើ នៅតាមទីសាធារណៈ សាលារៀន និងវត្តអារាម ដើម្បីធ្វើយ៉ាងណាអោយមានសោភ័ណភាព ដែលការងារទាំងអស់នេះ សុទ្ធតែជាកិច្ចការងារដែលត្រូវធ្វើការប្រឡងប្រណាំងគ្នា ដូច្នេះមានតែយើងចូលរួមទាំងអស់គ្នា បើយើងមិនចូលរួម មិនសហការគ្នាទេ ការងារគឺមិនជោគជ័យនោះទេ ៕

ដោយ ៖ សាលី

CATEGORIES
Share This