ក្បាលគីបជិត ៣០គ្រាប់ ត្រូវបានប្រពន្ធអតីតបុគ្គលិកអង្គការបោសសម្អាតមីន MAG ប្រគល់ជូនអង្គភាពកំចាត់មីន
បាត់ដំបង ៖ ក្បាលគីបចំនួន ២៨គ្រាប់ ត្រូវបានប្រពន្ធអតីតបុគ្គលិកអង្គការបោសសម្អាតមីន MAG ប្រគល់ជូនអង្គភាពកំចាត់មីន ខេត្តបាត់ដំបងដើម្បីយកទៅរក្សាទុក។
លោកវរសេនីយ៍ត្រី ជួប ណូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងបាត់ដំបង បានអោយដឹងថា នៅវេលាម៉ោង ១៦និង០០ នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីអង្គភាពកំចាត់មីន ខេត្តបាត់ដំបង បានទទួលក្បាលគីបចំនួន ២៨គ្រាប់ ពីឈ្មោះ ឃួន សឿន ភេទស្រី រស់នៅចំណុចក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវជាប្រពន្ធរបស់ឈ្មោះ កែវ សុធី (មរណភាព) អតីតបុគ្គលិកអង្គការបោសសម្អាតមីន MAG ប្រចាំការនៅស្រុកសំឡូត ។
ក្រោយទទួលបានក្បាលគីបទាំង ២៨ គ្រាប់ ត្រូវបានអង្គភាពកំចាត់មីន ប្រចាំខេត្តបាត់ដំបង យកទៅរក្សាទុកនៅក្នុងអង្គភាពផងដែរ ៕
ដោយ ៖ សាលី