ស្រ្តីម្នាក់រងគ្រោះព្រោះគេលួចហែកតេឡេក្រាម ហ្វេសបុក យកឯកសារទៅបង្ហោះក្នុងបណ្តាញសង្គម ប្រព្រឹត្តអំពើមិនគាប់បីជាច្រើន

បន្ទាយមានជ័យ ៖ ស្រ្តីម្នាក់បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច និងអំពាវនាវអោយអ្នកស្គាល់រូបគាត់ទាំងអស់ កុំជឿនិងចាញ់បោកអាខោនហ្វេសបុក និងតេឡេក្រាមរបស់នាង ខណៈដែលហ្វេសបុក និងតេឡេក្រាមរបស់គាត់ ត្រូវបានជនមិនស្កាល់អត្តសញ្ញាណ លួចហែកយកឯកសារ និងរូបភាពរបស់គាត់ ទៅបង្ហោះក្នុងបណ្តាញសង្គមនានា និងប្រព្រឹត្តមិនគាប់បីជាច្រើន។

តាមស្រ្តីម្នាក់ឈ្មោះ ចាន់ កញ្ញារី អាយុ២៧ឆ្នាំ មានទីលំនៅក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលបានអះអាងថា ខ្លួនជាជនរងគ្រោះ ដោយសារគេលួចហែកហ្វេសបុក និងតេឡេក្រាម រួចមកក៏មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានយករូបថតនិងឯកសារជាអត្តសញ្ញាណប័ណ្ណ ទៅបង្ហោះជេរប្រមាតថា គាត់ខ្ចីលុយរាប់សិបមុឺនដុល្លាមិនសង ហើយបង្ហោះមិនគាប់បីជាច្រើនទៀត ទាំងរូបគាត់មិនបានដឹង និងមិនបានប្រព្រឹត្តអ្វីសោះ។

គាត់បានអោយដឹងទៀតថា ហ្វេសបុសនិងតេឡេក្រាមរបស់គាត់ ដែលត្រូវគេហែកមានឈ្មោះ Je Ry និងតេឡេក្រាម ត្រូវបានគេលួចហែកកាលពីថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២៤ ។ ក្រោយពីដឹងថា មានគេលួចហែក ក៏បានបង្កើតអាខោនហ្វេសបុកថ្មី និងបង្កើតតេឡេក្រាមថ្មី ប្រាប់ទៅអ្នកស្គាល់គ្នាអោយបានដឹង និងប្រុងប្រយ័ត្នខ្លាចគេយកហ្វេសបុក ឬតេឡេក្រាម ទៅឆបោកយកប្រយោជន៍អ្វីមួយ គាត់មិនទទួលខុសត្រូវឡើយ។ មិនថែមតែប៉ុណ្ណោះគាត់បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីក្រោក អោយបានដឹងនិងជួយរកជនដែលបានយករូបថត និងអត្តសញ្ញាណប័ណ្ណរបស់គាត់ ទៅបង្ហោះក្នុងអាខោនហ្វេសបុក Möö Ly Kä និងឆាត់ទារលុយគាត់តាមតេឡេក្រាមលេខ+8893282747 ថាគាត់ខ្ចីលុយមិនសង និងប្រមាតមើលងាយក្នុងអំពើមិនគាប់បីជាច្រើន ។

ជាមួយគ្នានោះជនរងគ្រោះក្នុងរឿងនេះ ក៏បានអំពាវនាវអោយបងប្អូន ដែលកំពុងតែប្រើបណ្តាញសង្គមនានាមានការប្រុងប្រយ័ត្នខ្ពស់ ខណៈមួយរយៈនេះ មានការកើតឡើងនូវការលួចហែកអាខោនហ្វេសបុក និងតេឡេក្រាម ពីសំណាក់ជនអាណាមឹកជាច្រើន តាមអ្វីដែលគាត់បានដឹង និងជួបដោយខ្លួនឯង ។ ក្នុងនោះក៏បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការស្រាវជ្រាវបង្ក្រាបអោយបាននូវពួក(hack)ទាំងនេះផង  ៕

CATEGORIES
Share This