លោក ចៅ ជីអាន នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ វត្តជ័យមង្គល (វត្តទឹកថ្លា)

បន្ទាយមានជ័យ ៖ លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តបន្ទាយមានជ័យ និងលោកស្រី បានដឹកនាំក្រុមការងារ នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ វត្តជ័យមង្គល (វត្តទឹកថ្លា) ។

ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីតាំងវត្តជ័យមង្គល (វត្តទឹកថ្លា) ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម ពីសំណាក់លោក អេម ពៅ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ, លោក ប៊ុនថា ធឿន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកមង្គលបូរី, លោក ឃិន គន្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកម៉ាឡៃ, លោក សាក់ ស៊ុនណាក់ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកភ្នំស្រុក រួមនិងសមាជិកមួយចំនួនទៀតផងដែរ ។

គ្រឿងបរិក្ខាដែលត្រូវបាន វេប្រគេន រួមមាន ៖ ទានព្រះវស្សា ១គូរ, អង្ក ៥០គីឡូក្រាម, ទឹកសុទ្ធ ១០យួរ, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, មី ១កេស, ស្លាដក់ ១, ស្ក ១កញ្ចប់, ប៊ីចេង ១កញ្ចប់, អំបិល ១កញ្ចប់ និងបច្ច័យ ៥០៧,០០០រៀល (ហាសិបម៉ឺនប្រាំពីពាន់រៀល) ៕

CATEGORIES
Share This