ក្រុមការងារសង្កាត់ព្រែកព្រះស្តេច នាំយកទៀនវស្សា រួមទាំងទេយ្យទាន និងបច្ច័យ ប្រគេនជូនព្រះសង្ឃនៅវត្ត វិវដ្តគាមិនី(វត្តផ្សារថ្មី)

បាត់ដំបង ៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមការងារសង្កាត់ព្រែកព្រះស្តេច បាននាំយកទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទាន និងបច្ច័យ ប្រគេនជូនព្រះសង្ឃនៅវត្ត វិវដ្តគាមិនី(វត្តផ្សារថ្មី) ស្ថិតក្នុងភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

ទេយ្យវត្ថុដែលប្រគេនជូនព្រះសង្ឃនាព្រឹកនេះរួមមាន, ទៀនចំណាំព្រះវស្សាចំនួន០១គូរ ,ស្លាដក់ ,ភេសជ្ជៈ ,ទឹកសុទ្ធ ,អង្ករ ,ទឹកត្រី ,ទឹកស៊ីអ៊ីវ ,រួមទាំងបច្ច័យមួយចំនួនផងដែរ សម្រាប់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសរយៈពេល០៣ខែ ជារដូវកាលធ្លាក់ភ្លៀងខ្លាំង ព្រះសង្ឃមិនពិបាកក្នុងការនិមន្តចេញបិណ្ឌបាទចង្ហាន់នោះ។

ជាមួយគ្នានេះ ក្រុមការងារសង្កាត់ក៏បានបន្តនាំយកសម្ភារៈសិក្សា និងគ្រឿងហូបចុក ចែកជូនដល់សិស្សថ្នាក់មត្តេយសិក្សា ស្ថិតក្នុងភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបងផងដែរ៕

ដោយ ៖ សាលី

CATEGORIES
Share This