រដ្ឋបាលខេត្តតាកែវ តម្រូវឱ្យម្ចាស់ភោជនីយដ្ឋាន និងក្រុមហ៊ុនស្រាបៀ ត្រូវរុះរើផ្ទាំងផ្សាយពាណិជ្ជកម្ម ឱ្យអស់ក្នុងរយៈពេលមួយសប្ដាហ៍

តាកែវ៖ នៅចុងសប្ដាហ៍នេះ រដ្ឋបាលខេត្តតាកែវ ចេញសេចកីជូនដំណឹងដល់គ្រប់ម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងក្រុមហ៊ុនចែកចាយ​ស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងខេត្តតាកែវ ត្រូវធ្វើការរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ឱ្យអស់ ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

បើយោងតាមសេចកីជូនដំណឹង រដ្ឋបាលខេត្តតាកែវ រំពឹងថា ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយ​ស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលបានដាក់តាំង​ប៉ាណូ​ផ្សព្វផ្សាយ នៅតាមដងផ្លូវ និងលើ​ចិញ្ចឹម​ផ្លូវសាធារណៈដែលច្បាប់ បានកំណត់​ត្រូវធ្វើការរុះរើ​ចេញជាបន្ទាន់ ក្នុងរយៈពេលមួយ​សប្តាហ៍។​ កន្លងមកមានភោជនីយដ្ឋាន អាហារដ្ឋានមួយ​ចំនួន​នៅក្នុងខេត្ត បានធ្វើការរុះរើផ្ទាំង​ប៉ាណូផ្សាយ​ពាណិជ្ជកម្ម ស្រាបៀជាបណ្ដើៗ ដែលនេះជាគម្រូល្អមួយ។

សេចកីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបន្តថា ក្នុងករណីផុត​កាលបរិច្ឆេទ​កំណត់ខាងលើ​ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលពុំព្រមធ្វើការរុះរើ​តាមសេចកីជូនដំណឹងនេះទេ រដ្ឋបាលខេត្ត និងចាត់វិធានការតាមនីតិវិធី​រដ្ឋបាល​ធ្វើការរុះរើ​ដោយ​មិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់​សម្ភារៈផ្សេងៗ​នោះឡើយ រីឯការ​ចំណាយ​ផ្សេងៗ​ជាបន្ទុករបស់ម្ចាស់អាជីវកម្ម៕

CATEGORIES
Share This