គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាច្រើនគ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញ ទុកចោលនៅក្បែរបង្គោលភ្លើង

បាត់ដំបង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន០៦គ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញ និងយកទុកចោលនៅក្បែរបង្គោលភ្លើង តាមដងផ្លូវសាធារណៈនៅវេលាម៉ោង ១៧ និង០០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០១ ភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

លោក ហេង មួយ ប្រធានក្រុម EOD លេខ១០ បានបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌចំនួន ០៦គ្រាប់ខាងលើជាប្រភេទគ្រាប់ឡង់ ដែលគ្រាប់ទាំងនេះបានសេសសល់តាំងពីសម័យសង្រ្គាម ហើយត្រូវបានពលរដ្ឋប្រទះឃើញនិងយកទៅទុកចោលនៅក្បែរបង្គោលភ្លើង ហើយលោកក៏ដឹកនាំកម្លាំងចុះមកប្រមូលយកតែម្តង។

ហើយក្រោយប្រមូលយកបាន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខាងលើត្រូវបានមន្ត្រីអង្គការស៊ីម៉ាក់យកទៅរក្សាទុកនៅក្នុងអង្គភាពដើម្បីរងចាំពេលវេលាដុតបំផ្លាញចោលនៅពេលក្រោយ ៕

ដោយ ៖ សាលី

CATEGORIES
Share This