ម៉ូតូ០៤គ្រឿង និងកង់អគ្គិសនី០១គ្រឿង ត្រូវបានអគ្គីភ័យឆាបឆេះ
បាត់ដំបង ៖ ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គីភ័យឆាបឆេះ សំយ៉ាបផ្ទះមួយកន្លែង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៣និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចក្រុមទី១ ភូមិតាតុក១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ករណីអគ្គីភ័យកេីតឡេីងខាងលើនេះដែរ បណ្តាលអោយឆាបឆេះសំយ៉ាបដែលមានផ្ទះទំហំ៩ម៉ែត្រX១០ម៉ែត្រ ធ្វើអំពីដែក ដំបូលនិងជញ្ជាំងស័ង្កសី ដែលម្ចាស់ផ្ទះឈ្មោះ ស្រេង តូរី ភេទប្រុស អាយុ ៥២ឆ្នាំ រួមនឹងសម្ភារខូចខាត: , ម៉ូតូចំនួន៤គ្រឿង និងកង់អគ្គិសនីចំនួន១គ្រឿង គិតជាទឹកប្រាក់សរុបប្រហែល ៦,000 ដុល្លារ។
នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរសមត្ថកិច្ចបានចេញរថយន្តអគ្គីភ័យ ចំនួន០១គ្រឿងដើម្បីអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ទើបរលត់បានទាំងស្រុង ៕
ដោយ ៖ សាលី