អាវុធហត្ថស្រុកភ្នំព្រឹក ឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីថ្នាំញៀន

បាត់ដំបង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក​ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

កិច្ចប្រតិបត្តិការនេះ ធ្វើឡើងនៅ​វេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅពេលដែលកម្លាំងចុះល្បាតនៅចំនុចមុខវត្តរត្តន: ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូររំដួល​ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង​   និងបានធ្វើការត្រួតពិនិត្យលើឈ្មោះ​ នួក ម៉ៃ​ ភេទប្រុស អាយុ​១៩ឆ្នាំ​ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំតូច​ ឃុំពេជ្រចិន្តា​ ស្រុកត្ភ្នំព្រឹក​ ខេត្តបាត់ដំបង ដោយឆែករកឃើញថ្នាំញៀន ០១​កញ្ចប់តូចនៅក្នុងម៉ូតូ បន្ទាប់មកបានឆែកលំនៅដ្ឋានរបស់ឈ្មោះ ជិន​ សំណាង​ ភេទប្រុស អាយុ២៧​ឆ្នាំ​ មុខរបរជាងរថយន្ត រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងបានដកហូតសម្ភារ:រួមមាន ៖ ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក ( ICE) ចំនួន ០២កញ្ចប់​ សរុប​០៣ កញ្ចប់មានទម្ងនចំនួន ៣៣.៧៨ ក្រាម​ ( ថ្លឹងទាំងថង់) ,ទួរស័ព្ទ ០២គ្រឿង ,ម៉ូតូចំនួ​ន​ ០២គ្រឿង ,ដបទឹកសម្រាប់ជក់ច្នាំ ០១ដប,​ដែកកេះ ចំនួន​០៣, និងថង់ផ្លាស់ស្ទិចសម្រាប់ច្រកថ្នាំចំនួន ០៤ថង់។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កំពុងឃាត់នៅអាវុធហត្ថស្រុកភ្នំព្រឹក​ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This