លោកឧកញ៉ា អុឹង វណ្ណម៉ៅ ត្រូវបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ លោកឧកញ៉ា អ៊ឹង វណ្ណម៉ៅ ត្រូវបានសមាជិកសភាពាណិជ្ជកម្ម១៥រូប បោះឆ្នោតជ្រើសតាំងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បន្ទាប់សមាជិកទាំង១៥ ជាប់ឆ្នោតពីការបោះឆ្នោតជ្រើសរើសសមាជិតជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណត្តិទី៣លើកទី១ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ។
ការបោះឆ្នោតជ្រើសរើសសមាជិត និងប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើកទី១ នេះប្រព្រឹត្តទៅក្រោមការរៀបចំរបស់មន្ទីរពាណិជ្ជកម្មខេត្ត ពេលមួយថ្ងៃថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដោយដំណើរការបើក និងប្រកាសលទ្ធផលប្រធានជាប់ឆ្នោតសភាពាណិជ្ជកម្មខេត្ត អាណត្តិទី៣ លើកទី១ និងបិទកម្មវិធីបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ពីសំណាក់ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
ឆ្លងតាមនីតិវិធីបោះឆ្នោតជាបីតំណាក់កាល មានអ្នកបោះឆ្នោតជាអាជីវករ ពាណិជ្ជករ ចំនួន២៤៤នាក់ក្នុងចំណោម៣៥៨រូប និងមានបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិតជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើកទី១ ចំនួន២០នាក់។
បេក្ខជនទាំង២០នាក់រួមមាន ៖ ១.លោកស្រី តែ ឆៃយ៉ា, ២.លោក ពិន សុផាន, ៣.លោក លន់ គីមឡេង, ៤.លោក រ៉ុង ម៉ានិត, ៥.លោកឧកញ៉ា អុឹង វណ្ណម៉ៅ, ៦.លោក ចៃ ឡូ, ៧.ឈ្មោះ ហាត់ ទិដ្ធាកា, ៨.លោក ពិតភីគីម, ៩.លោកស្រី ខា អ៊ាង, ១០.ឈ្មោះ ហៀង សុខហេង, ១១.លោក ហុក វណ្ណៈ, ១២.លោកស្រី ចុង ជីងមុី, ១៣.លោក សាម សុភ័ក្រ្ត, ១៤.ឈ្មោះ ហេង ទិត្យរស្មី, ១៥.លោកស្រី សេក កញ្ញា, ១៦.ឈ្មោះ ប៊ុន រតនា, ១៧.ឈ្មោះ ជា ស៊្រុន, ១៨.ឈ្មោះ ឱម សេតធាន់, ១៩.លោក យិ ឃួន, ២០.ឈ្មោះ ផូ លន។
ក្រោយរាប់សន្លឹកឆ្នោតចប់ ចំណាត់ថ្នាក់លេខ១ បានទៅលើលោក ហុក វណ្ណៈ ចំណាត់ថ្នាក់លេខ២ បានទៅលើ លោកឧកញ៉ា អុឹង វណ្ណម៉ៅ តង់ទី១ ចំណែកបោះឆ្នោតតង់ទី២ ដែលមានសមាជិកជ្រើសតាំសភាពាណិជ្ជកម្មចំនួន១៥នាក់ ជាប់ឆ្នោតជាមាជិកបានបន្តបោះឆ្នោតតង់ទី២ គឺ ការបោះឆ្នោតជ្រើសរើសប្រធានដោយសមាជិកទាំង១៥រូប បានបោះឲ្យលោកឧកញ៉ា អុឹង វណ្ណម៉ៅ ជាប្រធានសភាពាណិជ្ជកម្ម អាណត្តិទី៣ លើកទី១ និងតង់ទី៣ ជាការបោះឆ្នោតជ្រើសរើស អនុប្រធាន៧នាក់ និងសមាជិក៧នាក់។
លោកឧកញ៉ា អុឹង វណ្ណម៉ៅ ក៏បានប្តេជ្ញាថា នឹងដឹកនាំអោយសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ឲ្យបានល្អនិងរីកចំរើនទៅមុខ ។
ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសសន៍ដែរថា ការបោះឆ្នោតសភាពាណិជ្ជកម្ម គឺ អនុវត្តតាមសេក្តីសម្រេចរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពី ការរៀបចំគណៈកម្មការរៀបចំការបោះឆ្នោត សភាពាណិជ្ជកម្ម ដើម្បីជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ។
ចំពោះប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យថ្មី គឺជា ក្បាលម៉ាស៊ីនយ៉ាងសំខាន់ ក្នុងការជួយដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ឲ្យកាន់តែមានភាពរីកចម្រើនពិសេស វាបានជួយស្រូបយកវិស័យឯកជន ទាំងក្នុង និងក្រៅស្រុក ក្នុងការពង្រីងវិស័យពាណិជ្ជកម្ម ក៏ដូចជាផ្តល់ឱកាសការងារឲ្យយុវជន មានកាងារធ្វើផងដែរ៕