អាវុធហត្ថស្រុកភ្នំព្រឹក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក ធ្វើការបង្ក្រាបឃាត់ខ្លួន ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅ​វេលាម៉ោង ១១និង៤០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិពេជ្រចិន្តា​ ឃុំពេជ្រចិន្តា​ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ឆា​ សាណុក​ ភេទប្រុស​ អាយុ ១៧ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅភូមិកំប្រង់ ឃុំតាគ្រៃ​ ស្រុកកំរៀង​ ខេត្តបាត់ដំបង។

វត្ថុតាងដកហូតរួមមាន​ ៖ ថ្នាំញៀនប្រភេទម្ស៉ៅក្រាមពណ៌ សថ្លាម៉ាទឹកកក ( ICE ) ចំនួន០២កញ្ចប់ ទម្ងន់ ១.១៨ ក្រាម (ទាំងថង់) ,ទូរស័ព្ទដៃ០១គ្រឿង និងម៉ូតូ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកំពុងឃាត់នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក​ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This