បុគ្គលិកក្រុមហ៊ុនស៊ិនទ្រីម្នាក់ ធ្វើអត្តឃាតចងក សម្លាប់ខ្លួន
បាត់ដំបង ៖ បុរសជាបុគ្គលិកក្រុមហ៊ុនស៊ិនទ្រីម្នាក់ បានធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង០០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី០៦ ស្ថិតក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។
ពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ហាយ វ៉ាន់ណូ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន ស៉ិន ទ្រី មានទីលំនៅចំណុចកើតហេតុខាងលើ បានយកកន្សែងចងកទៅនឹងធ្នឹមផ្ទះ បណ្តាលអោយស្លាប់ព្រោះតែមានវិបត្តិផ្លូវចិត្ត (មានជំងឺប្រចាំកាយ ចុះសាច់ក្នុងខួរក្បាល) ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្រុមគ្រូពេទ្យ បានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យ និងបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយការធ្វើអត្តឃាត (ចងក) សម្លាប់ខ្លួនពិតប្រាកដមែន បន្ទាប់មកបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី