អាវុធហត្ថខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ព្រះវិហារ ៖ ជនសង្ស័យប្រុសស្រី ចំនួន៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះវិហារ ធ្វើការបង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចរំដេង ស្ថិតក្នុងភូមិត្រពាំងទទ្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឲ្យដឹងថា ជនសង្ស័យខាងលើ រួមមាន៖ ១-ឈ្មោះ និត កន្និថា ភេទស្រី អាយុ៤៣ឆ្នាំ, ២.ឈ្មោះ សែម ធន ភេទប្រុស អាយុ៣៩ឆ្នាំ, ៣.ឈ្មោះ ប៊ុត អ៊ុតត្រា ភេទប្រុស អាយុ២១ឆ្នាំ, ៤.ឈ្មោះ គង់.ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ, ៥.ឈ្មោះបចាន់ សេរី ភេទប្រុស អាយុ២២ឆ្នាំ ទាំង៥នាក់ មានទីលំនៅភូមិត្រពាំងទទ្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។

លោកបន្តថា ប្រតិបត្តិការនេះសមត្ថកិច្ច បានដកហូតនូវវត្ថុតាងមួយចំនួនដូចជា ៖ ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន២៥កញ្ចប់, ម៉ូតូចំនួន២គ្រឿង, ទូរសព្ទ័ដៃ ៣គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង, កាំបិត ១ដើម, រួមនិងសម្ភារៈប្រើប្រាស់ និងវិចខ្ចប់គ្រឿងញៀន មូយចំនួនទៀត ។

ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ រ៉ាស៊ី

CATEGORIES
Share This