ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ឃុំអូរដំបង១ ចុះជួបសំណេះសំណាលជាមួយសមាជិកបក្ស និងបង្រៀនរបៀបគូសសន្លឹកឆ្នោត
ខេត្តបាត់ដំបង! នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា និងបេក្ខភាពឈរឈ្មោះបោះឆ្នោតឃុំអូរដំបង១ អាណត្តិទី៥ ឆ្នាំ២០២២ បាចុះឃោសនាជាលក្ខណៈប្រមូលផ្តុំ និងបង្រៀនគូសសន្លឹកឆ្នោតដល់សមាជិកបក្សតាមខ្នងផ្ទះគ្រប់ភូមិ ក្នុងឃុំអូរដំបង១ នៃស្រុកសង្កែ ខេត្តបាត់ដំបង។
លោក សេក ផានិត ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា និងជាបេក្ខភាពទី១ ក្នុងឃុំអូរដំបង១ បានបញ្ជាក់ថា មានគណបក្សប្រជាជនទើបមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយក្នុងនាមលោកជាបេក្ខភាពរបស់គណបក្សប្រជាជនកម្ពុជា លោកក៏បានធ្វើការតាំងចិត្តនិងបង្ហាញអំពីគោលជំហររបស់ខ្លួន ថានឹងបម្រើប្រជាពលរដ្ឋគ្រប់ពេល និងគ្រប់កាលៈទេសៈ អស់ពីបេះដូង ដោយចាត់ទុកខ្លួនឯងជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយនាយរាស្ត្រនោះទេ និងមួយវិញទៀតជួយផ្តល់ប័ណ្ណសមធម៌ដល់ពលរដ្ឋដោយមិនលំអៀង និងដាក់ក្រុមការងារចុះពិនិត្យតាមដានជាប្រចាំទៅលើពលរដ្ឋដែលមានជីភាពខ្វះខាតពិតប្រាកដ។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋក៏បានសម្តែងការសម្បាយរីករាយនិងអរគុណយ៉ាងខ្លាំងចំពោះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ដែលកន្លងមកបានខិតខំប្រឹងប្រែងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាជនមិនថារឿងផ្លូវ ទឹកជំនន់ គ្រោះមហន្តរាយ ឬជួបវិបត្តិនៃជំងឺកូវីដ-១៩នោះទេ ក្រុមយុវជនដែលកើតចេញពីគណបក្សប្រជាជនតែងតែមានមុខចេញអន្តរាគមន៍ និងចុះជួយគ្រប់ពេលវេលា ហើយពួកគាត់និងបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីបានការអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀត។