តើគួរញុំាទឹកក្រូចឆ្មារពេលណា ល្អចំពោះសុខភាព ?

ការញុំាទឹកក្រូចឆ្មាររាល់ព្រឹកពេលពោះទទេអាចជួយបន្សាបជាតិពុលក្នុងខ្លួន និងមានប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែក៏មានគុណវិបត្តិច្រើនដែរ។ តើការញុំាទឹកក្រូចឆ្មាររាល់ព្រឹកធ្វើឱ្យប៉ះពាល់សុខភាពដូម្តេចខ្លះ?
ដោយសារក្រូចឆ្មារមានជាតិអាស៊ីដ ការញុំាទឹកក្រូចឆ្មាររាល់ព្រឹកអាចបណ្តាលឱ្យយើងជួបបញ្ហាមួយចំនួនដែរ។

១. ក្រហាយទ្រូង
តាមការស្រាវជ្រាវបានឱ្យដឹងថា ជាតិអាស៊ីដនៅក្នុងក្រូចឆ្មារអាចធ្វើឱ្យយើងក្រហាយទ្រូង ឬចាល់ជាតិអាស៊ីដក្រពះ។

២. សឹកកាចាធ្មេញ
យោងតាមសមាគមធ្មេញអាមេរិកបានឱ្យដឹងថា ការញុំាទឹកក្រូចឆ្មារច្រើនអាចធ្វើឱ្យសឹកកាចាធ្មេញ និងពុកធ្មេញដូចការញុំាភេជ្ជៈផ្អែមៗដែរ។

៣. ឈឺសន្លាក់
ការញុំាទឹកក្រូចឆ្មារក្នុងរយៈពេលយូរ និងក្នុងបរិមាណច្រើនអាចបណ្តាលឱ្យទឹកសន្លាក់នៅចន្លោះឆ្អឹងថយចុះដែលបណ្តាលឱ្យយើងធ្វើឈឺសន្លាក់។

៤. អាចបណ្តាលឱ្យយើងឈឺក្បាល
ការស្រាវជ្រាវមួយចំនួនបានលើកឡើងថា ផ្លែឈើអម្បូរក្រូចដូចជា ក្រូច ក្រូចឆ្មារជាដើមអាចអាចបណ្តាលឱ្យយើងឈឺក្បាល ព្រោះផ្លែឈើទាំងនេះមានសារធាតុ Tyramine ខ្ពស់ដែលបណ្តាលឱ្យយើងអាលែកហ្ស៊ី។

៥. បណ្តាលឱ្យដំបៅមាត់
យោងតាមសមាគមធ្មេញអាមេរិកបានឱ្យដឹងថា អាហារមានជាតិអាស៊ីដអាចបណ្តាលឱ្យយើងដំបៅមាត់។ ម៉្យាងទៀត ការញុំាទឹកក្រូចឆ្មារអាចបណ្តាលឱ្យដំបៅមាត់កាន់តែធ្ងន់ធ្ងរ ប្រសិនបើយើងដំបៅមាត់ស្រាប់។
ការញុំាទឹកក្រូចឆ្មារពេលពោះទទេអាចធ្វើឱ្យយើងឈឺក្រពះ ព្រោះក្រូចឆ្មារមានជាតិអាស៊ីដច្រើន។ ដើម្បីកាត់បន្ថយបញ្ហាយើងអាចបន្ថែមទឹកឃ្មុំ និងញុំាក្រោយអាហារប្រហែលកន្លះម៉ោងទៅមួយម៉ោង។ លើសពីនេះទៅទៀត យើងគួរញុំាទឹកក្រូចឆ្មារមួយថ្ងៃរំលងមួយថ្ងៃ និងចៀសវាងការញុំាច្រើន។

CATEGORIES
Share This