ផ្សារហ៊ុន Moscow Exchangeដ៏ធំរបស់រុស្ស៊ី បញ្ឈប់ការជួញដូរប្រាក់ដុល្លារអាមេរិក និងអឺរ៉ូ

ផ្សារហ៊ុន Moscow Exchange ដែលជាផ្សារហ៊ុនដ៏ធំជាងគេបំផុតរបស់រុស្ស៊ី កាលពីថ្ងៃពុធ (ទី១២ ខែមិថុនា) បានប្រកាសថា ខ្លួននឹងបញ្ឈប់ការជួញដូរប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូរបស់សហភាពអឺរ៉ុប ចាប់ពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមិថុនា) តទៅ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ផ្សារហ៊ុន Moscow Exchange បានឲ្យដឹងថា ប្រាក់ដុល្លារ និងអឺរ៉ូ នឹងត្រូវផ្អាក សម្រាប់ការជួញដូររូបិយប័ណ្ណបរទេស ហើយលោហៈដ៏មានតម្លៃ និងឧបករណ៍ដែលមានការទូទាត់ជាប្រាក់ដុល្លារ និងអឺរ៉ូ នឹងមិនមានសម្រាប់ការជួញដូរលើភាគហ៊ុន និងសញ្ញាបណ្ណ រូបិប័ណ្ណ ហើយនិងទីផ្សារនិស្សន្ទវត្ថុ OTC ដែលមានស្តង់ដារ។

គួរបញ្ជាក់ថា ការប្រកាសនេះបានកើតមានឡើងក្នុងថ្ងៃតែមួយដែលសហរដ្ឋអាមេរិក បានដាក់ចេញនូវកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី។ តែយ៉ាងណាក្ដី ធនាគារកណ្តាលនៃសហព័ន្ធរុស្ស៊ី បានប្រាប់ថា ការធ្វើពាណិជ្ជកម្មក្រៅប្រព័ន្ធ សម្រាប់ប្រាក់ដុល្លារ និងអឺរ៉ូ នឹងមិនរងផលប៉ះពាល់ទេ ៕

CATEGORIES
Share This