ទុរេនធ្លាក់ថ្លៃនៅរដូវប្រមូលផល ម្ចាស់ចំការចង់អោយខាងក្រសួងកសិកម្ម ជួយសម្រួលពាក់ព័ន្ធការនាំចេញ

បាត់ដំបង ៖ លោក ទន ចាន់ធូ ម្ចាស់ចំការទុរេន នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត នៃខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងដីចំការរបស់លោកមានដំណាំទុរេនចំនួនជាង ២០០ដើម ដែលជាប្រភេទម៉ាន់ថង ហើយពាក់ព័ន្ធទៅនឹងបច្ចេកទេសការថែទាំវាវែងឆ្ងាយពិបាកក្នុងការរៀបរាប់ណាស់ចំពោះដំណាំទុរេនមួយនេះ។

លោកបានបញ្ជាក់ទៀតថា រាល់ថ្ងៃលោកមានច្រើនចំការ តែចំការមួយនេះមាន២០០ដើមជាង ហើយប្រមូលផលបានបីឆ្នាំហើយ ដែលជាមធ្យមក្នុងមួយហិកតា យើងប្រមូលផលម្តងបានចាប់ពី០៧ទៅ០៨តោន តែបើទិនផលនៅពេលអាកាសធាតុអំណោយផល វាបានជាង ១០តោន ចាប់ចន្លោះពី០៧តោនទៅ១៥តោន។

ចំពោះទីផ្សារមិនពិបាកទេ គឺខាងឈ្មួញមកកាត់ផ្ទាល់ៗដល់ចំការតែម្តង វាគ្រាន់តែពិបាករឿងតម្លៃបន្តិច ទីផ្សារកាលពីដើមដៃយើងបានតម្លៃគ្រាន់បើ តែឥឡូវវាចាប់ផ្តើមធ្លាក់ថ្លៃបន្តិចហើយ ដោយសារវាទាន់រដូវកាលទទួលផលដូចគ្នា ហើយទុំសម្រុកផ្ទួនៗ ហើយម្យ៉ាងទៀតយើងក៏មិនអាចនាំចេញទៅក្រៅស្រុកដូចប្រទេសជិតខាង ហើយលោកមានគំនិតមួយគោលបំណងចង់អោយខាងក្រសួងកសិកម្មជួយសម្រួល ពាក់ព័ន្ធនិងការនាំចេញ កសិផល ទិន្នផល ដែលកសិកម្មប្រមូលបាន ធ្វើបានដើម្បីអោយមានតម្លៃខ្ពស់បន្តិច អោយសមរម្យសម្រាប់កសិករយើងដែលធ្វើបាន ៕
ដោយ ៖ សាលី

CATEGORIES
Share This