អាវុធហត្ថខេត្តព្រះវិហារ បិទវគ្គហ្វឹកហ្វឺនបំប៉នការងារ ការរក្សាសណ្តាប់ធ្នាប់ និងអន្តរាគមន៍

ព្រះវិហារ ៖ សិក្ខាកាមយោធិន នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ចំនួន៩១រូប ដែលបានហ្វឹកហ្វឺនវគ្គបំប៉នលើមុខជំនាញការងារ ការក្សាសណ្តាប់ធ្នាប់ និងអន្តរាគមន៍កន្លងមក ត្រូវបានបិទវគ្គបញ្ចប់កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ។

ពិធីនេះប្រារព្វធ្វើឡើង ក្រោមអធិបតីភាពលោក គីម រិទ្ធីអភិបាលនៃគណអភិបាលខេត្តព្រះវិហារ និងលោកឧត្តមសេនីត្រីយ៍ កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថព្រះវិហារ និងមានវត្តមានអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ជាមេញ្ជាការរង នាយសេនាធិការង នាយការិយាល័យ អស់លោក  លោកស្រីជាថ្នាក់ដឹកនាំបណ្តាប្រធានមន្ទីរចំណុះឲ្យរដ្ឋបាលខេត្តវិហារមួយចំនួនផងដែរ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឲ្យថា ចំពោះវគ្គហ្វឹកហ្វឺនដែលបានបញ្ចប់ ហើយត្រូវបិទនាខណៈពេលនេះ មានអនុគណ:កម្មកាដឹកនាំការហ្វឹកហ្វឺន ចំនួន៤រូប ក្រុមគ្រូបង្វឹកចំនួន៤រូប ជាមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទី ដែលធ្លាប់មានបទពិសោធន៍អនុវត្តការងារ និងធ្លាប់ឆ្លងកាត់វគ្គសិក្សាបំប៉ននាពេលកន្លងមក។

សិក្ខាកាមដែលត្រូវបិទវគ្គនាខណៈពេលនេះ គឺ មានចំនួន៩១រូប ដោយបែងចែកជា៨ក្រុម ដែលក្រុមទី១ គឺជា ក្រុមកាន់អាវុធអន្តរាគមន៍ ហើយក្នុងក្រុមទី១ គឺ ត្រូវបែងចែកជា២ក្រុម មានមានសិក្ខាកាមសរុបចំនួន២៤រូប ប្រើប្រាស់អាវុធប្រភេទ AK47 និងអាវុធCQA ។ ក្រុមទី២ មានសិក្ខាកាមចំនួន១៦រូប ដែលនេះ គឺជា ក្រុមកាន់ខែលការពារស្លាបស្តាំ និងស្លាបឆ្វេង ។ ក្រុមទី៣ មានមានសិក្ខាកាមចំនួន១៨រូប ជាក្រុមប៉ះទង្គិច ។ ក្រុមទី៤ មានសិក្ខាកាមចំនួន៤រូប ជាក្រុមកាន់រនាំង ។ ក្រុមទី៥ មានសិក្ខាកាមចំនួន៩រូប ជាក្រុមការពារសន្តិសុខ ។ ក្រុមទី៦ មានសិក្ខាកាមចំនួន៧រូប ជាក្រុមរក្សាសណ្តាប់ធ្នាប់ ។ ក្រុមទី៧ មានសិក្ខាកាមចំនួន២រូប គឺជាក្រុមគប់គ្រាប់បែក ។ ក្រុមទី៨ គឺជា ក្រុមបាតុករមានសិក្ខាកាមចំនួន១១រូប ផងដែរ។

លោកមេបញ្ជា បានបន្តរទៀតថា ជាកាពិតណាស់លទ្ធផលនៃវគ្គហ្វឹកហ្វឺន ដែលមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ សម្រេចបានជោគជ័យនាខណ:ពេលនេះក៏ដូចជាវគ្គមុនៗ កន្លងមកក៏ដោយសារមានយកចិត្ត
ទុកដាក់ ចង្អុលបង្ហាញនិងឩបត្ថម្ភគាំទ្រ ពីសំណាកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកររងនៃកងយោធពលខេមរភូមិន្ន មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមនិងលោក គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារផងដែរ។

លោក គីម រិទ្ធី អភិបាលនៃគណអភិបាលខេត្តព្រះវិហារបានថ្លែងថា ពិតណាស់ក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៌ គឺ ភាពចាំបាច់ដោយអាក់ខានមិនបាន នូវរាលមុខជំនាញរបស់ខ្លួន ហើយមុខជំនាញហ្នឹងទៀតសោតលោកអភិបាលខេត្តថា មិនមែនយើងហ្វឹកហ្វឺនចេះហើយយកចំណេះ ឬមុខជំនាញទាំងនេះ ទៅប្រកាសសង្គ្រាមជាមួយនិងប្រទេសជិតខាងណាមួយនោះទេ គឺសម្រាបតែបម្រើជាតិមាតុភូមិ ការពារប្រជាពលរដ្ឋ ការពាររដ្ឋធម្មនុញ្ញ និងជាពិសេសការពារព្រះរាជបល្ល័ង្គ និងអង្គព្រះមហាក្សត្រ។

ជាចុងក្រោយលោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើរទៅដល់អង្គសិក្ខាកាមទាំងអស់ ធ្វើយ៉ាងណាត្រូវយកចំណេះ ឬក៏មុខជំនាញដែលខ្លួនហ្វឹកហ្វឺនកន្លងមក ទៅបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ ឲ្យចំគោលដៅ និងមានប្រសិទ្ធិភាពខ្ពស់៕
ដោយ ៖ រ៉ាស៊ី

CATEGORIES
Share This