០២នាក់ម្តាយនិងកូន ជិះម៉ូតូដឹកគ្នា ត្រូវរថយន្តបុកពីក្រោយ បណ្តាលអោយរងរបួសធ្ងន់

បាត់ដំបង ៖ ស្ត្រី០២នាក់ម្តាយនិងកូន បានរងរបួសធ្ងន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅពេលកំពុងជិះម៉ូតូដឹកគ្នា ត្រូវរថយន្តបុកពីក្រោយ នៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចរង្វង់មូលរំសាយសក់ ស្ថិតក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា ដំបូងគេឃើញម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ សៀមរាប 1B-9903 បើកបរដោយស្ត្រីពីរនាក់ម្តាយនិងកូន ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះក៏មានរថយន្តម៉ាកTOYOTA PRIUS ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BI-9087បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នាបានជ្រុកមកបុកពីក្រោយបណ្តាលអោយរងរបួសធ្ងន់បាក់ជើងម្នាក់ និងបាក់ម្រាមដៃម្នាក់តែម្តង បន្ទាប់មករថយន្តបានបន្តល្បឿនបើករត់យកចូលក្នុងផ្ទះត្រូវបានប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចតាមរកឃើញភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុរថយន្តសង្រ្គោះរបស់ស្នងការបានមកដឹកជនរងគ្រោះទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ចំណែកមធ្យោបាយទាំងពីរសមត្ថកិច្ចនគរបាលជំនាញបានចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ ៖ សាលី

CATEGORIES
Share This