ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ អស់សុពលភាព បាត់ ឬខូច និងអាយុគ្រប់១៥ឆ្នាំ ត្រូវមកធ្វើអត្តសញ្ញាណប័ណ្ណថ្មី

បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្រោមការដឹកនាំ និងដាក់ចេញនូវបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលគ្រប់អធិការដ្ឋានស្រុក-ក្រុង ប៉ុស្តិ៍រដ្ឋបាល បានចេញយាមល្បាត និងធ្វើសកម្មភាពផ្សព្វផ្សាយ ជម្រុញដល់ពលរដ្ឋឲ្យមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ញជាតិខ្មែរគំរូថ្មី ,ផលប៉ះពាល់នៃគ្រឿងញៀន, គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដល់យុវជននិងប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ កាត់បន្ថយបទល្មើសអសន្តិសុខនានាតាមមូលដ្ឋាន។

នគរបាលស្នងការខេត្តបន្ទាយមានជ័យ អំពាវនាវអោយប្រជាពលរដ្ឋ មានអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព បាត់ ឬខូច និងអាយុគ្រប់ ១៥ឆ្នាំ មកធ្វើអត្តសញ្ញាណប័ណ្ណថ្មី។ លើសពីនេះពលរដ្ឋដែលមានកូនៗគ្រប់អាយុត្រូវជម្រុញពួកគាត់ឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់គ្នា ដើម្បីងាយយកទៅប្រើប្រាស់ក្នុងជីវិតការងារប្រចាំថ្ងៃ ។

ក្រៅពីការងារស្នូល នគរបាលខេត្តបន្ទាយមានជ័យ ក៏បានចូលរួមក្នុងកិច្ចការសង្គមយ៉ាងសកម្ម ដូចជាបានចូលរួមគ្រប់សកម្មភាពជាមួយស្ថាប័ននានានា ការសង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិនានា គ្រោះអគ្គីភ័យ និង ជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សរាល់ពេលម៉ោងចូលរៀន និងចេញពីរៀន តាមសាលារៀនទូទាំងខេត្តផងដែរ៕

CATEGORIES
Share This