ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ក្នុងករណីរំលោភក្មេងស្រី អាយុ០៧ឆ្នាំ
បាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធក្នុងករណីរំលោភសេពសន្ថាវ ទៅលើក្មេងស្រីអនីតិជន អាយុ០៧ឆ្នាំ។
កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅចំនុចក្រុមទី០៤ ស្ថិតក្នុងភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះ ចិន សុខជា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានចាប់រំលោភទៅលើប្អូនស្រីជីដូនមួយដែលមានអាយុ០៧ឆ្នាំ រស់នៅជាមួយគ្នា ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល កសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
ដោយ ៖ សាលី
CATEGORIES សន្តិសុខ និង សង្គម