រដ្ឋបាលខេត្តប៉ៃលិន ដាក់ឱ្យដំណើរការរថយន្តក្រុង សម្រាប់ដឹកជញ្ជូនសិស្សនិស្សិត បន្តការសិក្សនៅខេត្តបាត់ដំបង ដោយឥតគិតថ្លៃ
ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានជម្រាបជូនដំណឹង ដល់សាធារណៈជន មាតា បិតា អាណាព្យាបាល និងសិស្ស និស្សិតទូទាំងខេត្តប៉ៃលិន មេត្តាជ្រាបថា ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក ការចំណាយ និងកាត់បន្ថយហានិភ័យផ្សេងៗ ដែលអាចកើតមានឡើង ចំពោះសិស្សានុសិស្ស ដែលត្រូវធ្វើដំណើរទៅមក ដោយទោចក្រយាន ក្នុងគោលបំណងបន្តការសិក្សា នៅតាមវិទ្យាល័យ ឬសាកលវិទ្យាល័យនានា ក្នុងខេត្តបាត់ដំបង រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំដាក់ឱ្យដំណើរការរថយន្តក្រុង សម្រាប់ធ្វើការដឹកជញ្ជូនសិស្សនិស្សិតជារៀងរាល់សប្តាហ៍ ដោយឥតគិតថ្លៃ តាមទីតាំង និងពេលវេលា ដូចខាងក្រោម ៖
ថ្ងៃសុក្រ ៖ ចេញដំណើរពីខេត្តប៉ៃលិន ទៅខេត្តបាត់ដំបង នៅវេលាម៉ោង ៥.៣០ នាទីល្ងាច ចំណត់រថយន្ត នៅសួនច្បារសួនកុមារ ទល់មុខវិមានឯករាជ្យខេត្តប៉ៃលិន ។
ថ្ងៃអាទិត្យ ៖ ចេញដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន នៅម៉ោង ៦.០០ នាទីល្ងាច ចំណត់រថយន្ត នៅមុខសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន មាតា បិតា អាណាព្យាបាល និងសិស្ស និស្សិត ដែលមានបំណង ចង់ធ្វើដំណើរតាមរថយន្តក្រុង របស់រដ្ឋបាលខេត្ត សូមធ្វើការទំនាក់ទំនងមកទីចាត់ការរដ្ឋបាល សាលាខេត្តប៉ៃលិន តាមរយៈលេខទូរស័ព្ទ ០៨៨ ៦៧៨៩ ២៩៥ / ០១៦ ៤១៦ ៦៦៨ / ០៩៧ ៥៧៩ ៧៨៧៨ រៀងរាល់ម៉ោងធ្វើការចាប់ថ្ងៃជូនដំណឹងតទៅ៕