សមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ចូលរួមបុណ្យសពក្មេងប្រុសម្នាក់ ដែលមរណៈភាពដោយជំងឺដុះសាច់ខួក្បាល
បាត់ដំបង ៖ សមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង ដែលមានលោក សុីម វិសាល ជាប្រធាន តំណាងអោយលោក នួន នី ប្រធានសមាគម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌ចុះចូលរួមបុណ្យសពកុមារ៉ា តុប នេត្រា អាយុ ៦ឆ្នាំ ដែលទទួលមរណៈភាពកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ដោយជំងឺដុះសាច់ក្នុងខួក្បាល ស្ថិតនៅភូមិព្រៃសង្ហារ ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
លោក សុីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង បានបញ្ជាក់ អំណោយជាគឿងឧបភោគ បរិភោគ ដែលបាននាំយកមកចូលរួមបុណ្យសពរបស់ក្មេងប្រុសនាពេលនេះរួមមាន៖ .អង្ករ ១ការ៉ុង ២៥គីឡូក្រាម .មី៤ កេះ .ទឹកត្រី ១យួរ.ទឹកស៊ីអ៊ីវ ១យួរ .ទឹកសុទ្ធ ១០៥យួ .និងថវិការ ចំនួន ២០០០០០រៀល។
បន្ថែមពីនេះ ប្រធានសមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង ក៏បានពាំនាំប្រសាសន៍លោក នួន នី ប្រធានសមាគមចូលរួមរំលែកនូវមរណះទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងសូមអោយវិញ្ញាណក្ខន្ធរបស់កុមារ៉ា តុប នេត្រា បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សាលី