លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រជុំរកដំណោះស្រាយបន្ទាន់ និងចាត់វិធានការផ្លូវច្បាប់ជាមួយក្រុមហ៊ុនទឹកស្អាត ថូម៉ាក់
ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃអភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ បានប្រជុំរកដំណោះស្រាយបន្ទាន់ និងចាត់វិធានការផ្លូវច្បាប់ ជាមួយក្រុមហ៊ុនទឹកស្អាត ថូម៉ាក់ ដែលមិនគោរពតាមស្តង់ដារបច្ចេកទេស និងកិច្ចសន្យា ជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាអតិថិជនប្រើប្រាស់ទឹកស្អាតជាច្រើនឆ្នាំ មកហើយ ។
គួរបញ្ជក់ថា ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ថូម៉ាក់ កន្លងមកជារឿយៗ ត្រូវបានប្រជាពលរដ្ឋដែល ជាអតិថិជន បានរិះគន់ថា ទឹកស្អាតដែលចែកចាយក្នុងក្រុងប៉ៃលិន ជា ច្រើនឆ្នាំមកនេះ មិនមានអនាម័យតាមស្តង់ដារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ ពួកគាត់ ព្រោះទឹកម្តងល្អក់ម្តងថ្លា ជាពិសេសឱ្យតែពេលភ្លៀងធ្លាក់ម្តងៗ គឺ ទឹកស្អាត នឹងប្រែទៅជាពណ៌ក្រហម និងនៅរដូវប្រាំង គឺ ដាច់ទឹកតែម្តង ហើយពេលដែលសួរទៅក្រុមហ៊ុន ខាងក្រុមហ៊ុនតែងតែ មានហេតុផលដោះ សារជានិច្ច ប៉ុន្តែស្ថានភាពទឹកស្អាតនៅតែដដែលៗ មិនមានអ្វីប្រែប្រួលសោះ៕