ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋ ជាង១០ខ្នងផ្ទះ នៅស្រុករុក្ខគិរី

បាត់ដំបង ៖ ហេតុការណ៍ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រស្រុករុក្ខគីរី នៃខេត្តបាត់ដំបង បានវាយបក់បោក ធ្វើអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៣ភូមិ ស្មើនិង ១៥ខ្នងផ្ទះ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានអោយដឹងថា ក្នុងចំណោមភូមិទាំង០៣ ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ក្នុងនោះមានភូមិតាព្រាត ភូមិស្វាយយ៉ និងភូមិមុខរាហ៍២ ។

ក្នុងចំណោមលំនៅដ្ឋាន ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង១៦ខ្នងផ្ទះ ក្នុងនោះមានភូមិតាព្រាត ខូចខាតអស់ចំនួន ១២ខ្នងផ្ទះ ,ភូមិស្វាយយ៉ ខូចខាតអស់ចំនួន ០១ខ្នងផ្ទះ , និងភូមិមុខរាហ៍ខូចខាតអស់ចំនួន ០២ខ្នងផ្ទះ ៕
ដោយ ៖ សាលី

CATEGORIES
Share This