ចូលឆ្នាំខេត្តប៉ៃលិន មានភ្ញៀវទេសចរណ៍ដើរលេងកម្សាន្ត ច្រើនហួសពីការ រំពឹងទុក

ប៉ៃលិន ៖ មានភ្ញៀវទេសចរណ៍ បានដើរលេងកម្សាន្ត ក្នុងខេត្តប៉ៃលិនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨  មានការកើនឡើងហួសពីការ រំពឹងទុក ដោយក្នុងនោះនៅតាមគោលនៅទេសចរណ៍ រមណីយដ្ឋាននានា ទូទាំងខេត្ត បានទទួលទេសចរជាតិ និងអន្តរជាតិ ជាង៨០មុឺននាក់ សម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥និង ១៦ ខែមេសា ឆ្នាំ២០២៤ ។

លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា សម្រាប់សង្ក្រានប៉ៃលិន រយៈពេល ៤ថ្ងៃ គឺស្ថានភាពទូទៅមានភាពល្អប្រសើរ គ្មានបញ្ហាអ្វីមួយកើតឡើងគួរឱ្យកត់ សម្គាល់នោះទេ ហើយភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ទាំង៤ថ្ងៃ សរុបរួម ៨០៨២៨៩នាក់ ក្នុងនោះភ្ញៀវជាតិ ៧៨៨២៦៥នាក់ និងភ្ញៀវអន្តរជាតិ ២០០២៤នាក់ បានមកលេងកម្សាន្តយ៉ាង ច្រើនកុះករនៅតាមតំបន់ រមណីយដ្ឋានទេសចរណ៍នានាៗក្នុងខេត្ត និងទីកន្លែងរាំកំសាន្ត តំបន់ត្រជាក់ រៀបចំដោយរដ្ឋបាលខេត្ត  ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ២០២៤ រដ្ឋបាល ខេត្តប៉ៃលិន បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើការរៀបចំសង្ក្រាន្ត នៅទីតាំងចំនួន ៤ ក្នុងក្រុងប៉ៃលិន ដើម្បីបង្កើតការសប្បាយរីករាយជូនដល់បង ប្អូន ប្រជាពលរដ្ឋ គឺទី១-បរិវេណវិមានឯករាជ្យខេត្ត ទី២-មាត់ស្ទឹងតារាប ទី៣-តំបន់បេតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត និងទី៤-រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ

CATEGORIES
Share This