ខេត្តប៉ៃលិន ថ្ងៃទី១បុណ្យចូលឆ្នាំខ្មែរ មានពលរដ្ឋច្រើនកុះករ នាំគ្នាទៅលេងកម្សាន្ដយ៉ាងសប្បាយរីករាយ តាមរមណីភ្នំខៀវ និងតំបន់ត្រជាក់

ប៉ៃលិន ៖ «សង្ក្រាន្ដប៉ៃលិន» ដែលរៀបចំដោយរដ្ឋបាលខេត្តប៉ៃលិន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាថ្ងៃទី១ ចាប់ពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណវិមានឯករាជ និងទឹកផ្លាក់ភ្នំខៀវ មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បាននាំគ្នាទៅលេងកម្សាន្ដយ៉ាងសប្បាយរីករាយ ។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកពីគ្រប់មជ្ឈដ្ឋាន បានមកលេងកម្សាន្ដយ៉ាងសប្បាយរីករាយ ក្នុងកម្មវិធី «សង្ក្រាន្ដប៉ៃលិន» កម្លាំងសមត្ថកិច្ចចម្រុះក៏ត្រូវបានដាក់ពង្រាយ នៅតាមតំបន់នានាដើម្បីការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំដៅធានាឲ្យកម្មវិធីសប្បាយនេះ បានប្រព្រឹត្តទៅដោយរលូន៕

CATEGORIES
Share This