អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួន ដល់អ្នករងគ្រោះក្នុងរថយន្តក្រុង ដែលត្រូវរថភ្លើងបុក
ពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួន ជូនដល់ អ្នកដំណើរចំនួន៤៦នាក់ ដែលបានរងរបួសធ្ងន់ស្រាល សម្រាកនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ និងមន្ទីរពេទ្យបង្អែកក្រគរបន្ទាប់ពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡេីងដោយរថភ្លេីងបុករថយន្តក្រុងដឹកអ្នកដំណើរ កាលពីម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់៕