សមត្ថកិច្ចខេត្តព្រះវិហារ ចាប់ផ្តើមចុះអប់រំរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព្រះវិហារ ៖ ការបើកយុទ្ឋនាការត្រួតពិនិត្យយានយន្តកែច្នែខុសលក្ខណៈបច្ចេកទេស របស់សមត្ថកិច្ចខេត្តព្រះវិហារ បានធ្វើឡើងជាយូមកហើយ តែបងប្អូ នប្រជាពលរដ្ឋមួយចំនួន បានភ្ញាក់រលឹកយករថយន្តមកកាត់ទ្រុងចេញ និងដោះសុីផ្លេររថយន្តចេញ ដោយស្ម័គ្រចិត្ត រីឯបងប្អូនខ្លះ ក៏មិនបានយករថយន្តមកកាត់ទ្រុង និងដោះសុីផ្លេរចេញឡើយ ។

ថ្ងៃនេះមានបងប្អូនម្ចាស់រថយន្តវេអង ពាក់ផ្លាកលេខ ត្បូងឃុំ 3A-1294 បានភ្ញាក់រលឹកយករថយន្តរបស់ខ្លួនមកកាត់ទ្រុងចេញ និងដោះសុីផ្លេរចេញ តបតាមការអំពាវនាវារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតបតាមការណែនាំរបស់ឯកឧត្តម គីម រីទ្ឋី អភិបាលខេត្តព្រះវិហារ ។

លោក ចាន់ ណា ម្ចាស់រថយន្ត បានប្រាប់អោយដឹងថា ដោយមានការអំពាវនាវរបស់សមត្ថកិច្ចជំនាញ រូបលោកបានយករថយន្តរបស់ខ្លួន មកធ្វើការកាត់ទ្រុងចេញ និងដោះសុីផ្លេរចេញ ដោយរថយន្តរបស់លោកបានតទ្រុងទៅលើ លើសកំពស់កន្លះម៉ែត្រ និងដោះសុីផ្លេរចេញ ដោយសាខ្លាចសមត្ថកិច្ច ចាប់ផាកពិន័យ ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា តបតាមការអំពាវនាវរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបងប្អូនប្រជាពលរដ្ឋ កុំរាំតាមចង្វាក់ភ្លេងសុីផ្លេររថយន្ត នាំអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់បងប្អូន និងតបតាមការ
ណែនាំចង្អុលបង្ហាញរបស់ឯកឧត្តម គីម រិទ្ឋី អភិបាលខេត្តព្រះវិហារ អោយសមត្ថកិច្ចពាក់ព័ន្ធបើកការត្រួតពិនិត្យជាបន្ទាន់ នូវរថយន្តកែច្នៃខុសលក្ខណៈ។

ជាមួយគ្នានោះផងដែរ លោក សំ លាងទ្រី បានអំពាវនាវដល់បងប្អូន នៃអ្នកប្រើប្រាស់រថយន្តធុនធំ សូមមេតាកុំកែច្នៃរថយន្តរបស់ខ្លួន អោយខុសលក្ខណៈដើម ការកែច្នៃតទ្រុង ឬបំពាក់សុីផ្លេរភ្លេង វាខុសពីច្បាប់ ហើយបងប្អូនដែលមិនទាន់បានយករថយន្តមកកាត់ទ្រុង និងដោះសុីផ្លេរចេញ សូមយកមកកាត់ទ្រុង និងដោះសុីផ្លេរចេញ បើពុំដូច្នោះទេ មន្ទីរជំនាញនិងសមត្ថកិច្ច នឹងចាត់វិធានការផាកពិន័យទៅតាមច្បាប់ដែលបានចែងហើយ៕
ដោយ ៖ រ៉ាស៊ី

CATEGORIES
Share This