អាជីវកម្មរ៉ែមាសនៅចំណុចរំដេង នៅស្រុករវៀង មិនដំណើរដូចការចុះផ្សាយគ្រាន់តែជារូបភាពចាស់

ព្រះវិហារ៖ ថ្មីៗនេះមានការចុះផ្សាយព័ត៌មានថា មានទីតាំងរណ្ដៅរ៉ែមាសអត់ច្បាប់មួយកន្លែង កំពុងតែត្រូវប៉ាន់ចម្រាញ់មាសចេញពីដីក្នុងរណ្ដៅដោយប្រើឧបករណ៍ចរន្តអគ្គីសនី ថែមទាំងមានការបំផ្ទុះរំសេវបំបែកថ្មក្នុងរណ្ដៅ ស្ថិតនៅចំណុចរំដេង ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

ពាក់ព័ន្ធករណីនេះ ប្រជាពលរដ្ឋ សូមច្រាលចោលនូវការចុះផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលយករូបភាពចាស់មកចុះផ្សាយ ព្រោះទីតាំងនេះ ត្រូវបានក្រុមការងាររបស់មន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ចុះទៅត្រួតពិនិត្យដល់ទីតាំង និងធ្វើការលុបចោលរួចរាល់ហើយផងដែរ ៕ 

រូបភាពចាស់

រូបភាពចាស់

CATEGORIES
Share This