ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆេះផ្ទះ០១ខ្នងនៅស្រុកបាណន់

បាត់ដំបង! អគ្គិភ័យមួយបានឆាបឆេះផ្ទះ០១ខ្នងនៅវេលាម៉ោង០៩និង៤០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រុមទី០១ ស្ថិតក្នុងភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ខេត្តបាត់ដំបង។

ករណីអគ្គិភ័យកើតឡើងនេះដែរបណ្តាលអោយឆេះផ្ទះ០១ខ្នង ទំហំ ៦ម៉ែត្រX៤ម៉ែត្រ សង់អំពីឈើក្រាលក្តារ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី ខូចខាតសរុបគិតជាទឹកប្រាក់អស់ប្រហែលចំនួន ១.៧២០.០០០រៀល(មួយលានចិតសិបពីរម៉ឺនរៀល) ដែលមានម្ចាស់ផ្ទះឈ្មោះ ឆាង ឡាន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះដែរមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ខ្សែភ្លើងមានសភាពចាស់ផុយរលួយ) ហើយភ្លាមៗនោះសមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលបានដំណឹងយឺតពេល ។

CATEGORIES
Share This