ពលរដ្ឋរងរបួសដោយសារគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅស្រុកសំឡូត ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម

បាត់ដំបង ៖ បន្ទាប់ពីទទួលបានរបាការណ៍ពីអាជ្ញាធរមូលដ្ឋានស្តីពីករណីប្រជាពលរដ្ឋដែលរងរបួសដោយសារគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ(មីន៦៩)នៅស្រុកសំឡូត នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាដែលមានឯកឧត្តម សុខ លូ  ប្រធានគណៈកម្មាធិការសាខា បានចាត់អោយតំណាងសាខាដឹកនាំដោយលោក ផេង សិទ្ធី អភិបាលរងខេត្ត និងជា  សមាជិកគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូន លោក ស៊ឹម សុភាព អាយុ៥៥ឆ្នាំ រស់នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដែលរងគ្រោះថ្នាក់ផ្ទុះគ្រាន់មីន(៦៩) (បន្សល់ពីសម័យសង្គ្រាម) ខណៈពេលជនរងគ្រោះកំពុងធ្វើដំណើទៅចំការដើម្បីគាស់ល្មៀតយកទៅលក់។

ក្នុងឱកាសនោះ លោក ផេង សិទ្ធី បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជាមួយគ្រួសាររងគ្រោះដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និងចូលរួមសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើតឡើងចំពោះអ្នករងគ្រោះ ហើយឯកឧត្តមក៏បានផ្តាំផ្ញើឱ្យក្រុមគ្រួសារយកចិត្តទុកដាក់ថែទាំអ្នករបួសឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ។

សម្ភារដែលសាខាបានឧបត្ថម្ភដល់គ្រួសារជនរងគ្រោះរួមមាន! ,អង្ករ៥០គីឡូក្រាម ,មី០១កេស ,ត្រីខ០១យួរ ,ទឹកត្រី០១យួរ ,ទឹកស៊ីអ៊ីវ០១យួរ, ឃីត០១កញ្ចប់(មុង,ភួយ,សារុង,ក្រមា) និងថវិកា ០១លានរៀលផងដែរ ។

CATEGORIES
Share This