ពលរដ្ឋជាច្រើន ចូលរួមកម្សាន្ត ពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ និងលយប្រទីប នៅខេត្តព្រះវិហារ
ព្រះវិហារ ៖ មានប្រជាពលរដ្ឋជាច្រើនកុះករ បានចូលរួមកម្សាន្តព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ និងលយប្រទីប ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តព្រះវិហារ ធ្វើអោយកម្មវិធីបុណ្យអ៊ុំទូកឆ្នាំនេះ មានសភាពអ៊ូអរ ខុសពីឆ្នាំមុនៗ ។
កម្មវិធីបុណ្យអ៊ុំទូកនេះដែរ គេសង្កេតឃើញមានរៀបចំកម្មវិធីតាំងពិពរ័ណ៍ផលិតផលកសិកម្ម និងវិត្ថុអនុស្សាវរិយ៍ មកពីគ្រប់ទូរទាំង ៨ក្រុង ស្រុក និងមកពីតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។ នៅពេលរាត្រី មានបង្ហោះគោម អុចកាំជ្រូច បណ្តែតប្រទីប ដើម្បីអបអរសាទរពិធីបុណ្យអ៊ុំទូកឆ្នាំ២០២៣ ។
គួរំលឹកថា បុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ និងលយប្រទីប ជាបុណ្យជាតិប្រពៃណីខ្មែរ ដែលបានរក្សាទុក និងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ តាំងពីបុរាណរហូតមកដល់ពេលបច្ចុប្បន្ននេះ ។
នៅក្នុងពិធីបុណ្យប្រណាំងទូកឆ្នាំ២០២៣ មានទូកជាច្រើនគូ និងច្រើនខ្នាត មកពីបណ្តាលក្រុង ស្រុក និងមន្ទីរផ្សេងៗ ដែលបានចូលរួមប្រគូតប្រជែង ដណ្តើមជយ័លាភី ក្នុងនោះទូកខ្នាតអន្តរជាតិ ចំណុះ ២២នាក់ ដែលមានឈ្មោះ ព្រះនរាយណ៍សែនជយ័ ជាទូករបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ ជាទូកជើងខ្លាំងលេខ១ នៅទូទាំងខេត្តព្រះវិហារ ដែលទទួលបានជយ័លាភីលេខ១ ប្រចាំឆ្នាំ២០២៣ នៅខេត្តព្រះវិហារ ។
ឯកឧត្តម គីម រិទ្ឋី អភិបាលខេត្តព្រះវិហារ បានអោយដឹងថា ព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ និងលយប្រទីបឆ្នាំ២០២៣ នេះ ប្រជាជនខេត្តព្រះវិហារ ពិតជាមានមោទនភាព និងសប្បាយរីករាយក្រៃលែង ទាំងអាជ្ញាធរ ទាំងប្រជាជន ពិតជាបានឈ្នះទាំងអស់គ្នា មិនត្រឹមតែឈ្នះផ្នែកកីឡាប្រណាំងទូកប៉ុណ្ណោះទេ ក្នុងនោះ ក៏ទទួលបានដំណឹងល្អ និងរីករាយផងដែរ ព្រោះនៅដើមឆ្នាំ២០២៤ ដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តព្រះ
វិហារ នឹងបានបញ្ចេញកញ្ចប់ថវិការធ្វើហេដ្ឋារចនាសម្ពន្ឋ័ នៅលើរមណិយ៍ដ្ឋានទំនប់៩៥ ដោយខ្នងទំនប់រៀបចំឈូសឆាយ ពង្រីកផ្លូវចាក់កៅស៊ូ សាងសង់វេទិការអ៊ុំទូក និងសាងសង់ផ្លូវក្រាលគ្រួសក្រហមនៅជុំវិញបឹងទំនប់៩៥ ទៀតផង ៕