រថយន្តក្រុមហ៊ុនដឹកសំរាម ០១គ្រឿង សង្ស័យតៃកុងងងុយដេក បានរ៉េចង្កូតធ្លាក់ចូលប្រឡាយទឹក បណ្តាលអោយមនុស្ស០៣នាក់ របួសធ្ងន់.ស្រាល

បាត់ដំបង ៖ យ៉ាងហោចណាស់មានមនុស្សចំនួន០៣នាក់ បានរងរបួសធ្ងន់.ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរបង្កឡើងដោយខ្លួនឯង នៅវេលាម៉ោង១០ និង០០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវភ្លោះមួយកន្លែង ត្រង់ចំណុចភូមិតាព្រូច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តក្រុមហ៊ុនដឹកសំរាម ពណ៌លឿងមួយគ្រឿង គ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរពីរនាក់ បើកបរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ សង្ស័យតៃកុងងងុយដេក ក៏បានរ៉េចង្កូតធ្លាក់ចូលប្រឡាយទឹក បណ្តាលអោយអ្នកបើកបរ និងអ្នករួមដំណើរសរុប០៣នាក់ បានរងរបួសធ្ងន់.ស្រាលតែម្តង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយករថយន្ត មកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែករថយន្ត ត្រូវបានស្ទូចយកទៅធ្វើការជួសជុលដោយខ្លួនឯងផងដែរ ៕
ដោយ ៖ សាលី

CATEGORIES
Share This